(ភ្នំពេញ)៖ គណៈវិស្វករកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារយុវវិស្វករកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំ ផ្លាស់ប្តូរបទពិសោធន៍ ផ្នត់គំនិត និងកិច្ចសហប្រតិបត្តិការក្នុងចំណោមយុវវិស្វករជាតិ និងអន្តរជាតិ។ នេះយោងតាមសេចក្តីសម្រេច របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។
តាមសេចក្តីសម្រេច បានឱ្យដឹងថា ក្រុមការងារនេះនឹងចូលរួមចំណែក ក្នុងការផ្សព្វផ្សាយពីសារៈប្រយោជន៍ នៃការចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា និងយុវវិស្វករកម្ពុជា នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដើម្បីឱ្យយុវវិស្វករជាតិយើងមានការយល់ដឹងអំពីសារៈសំខាន់ និងតួនាទីនៃវិជ្ជាជីវៈវិស្វកម្មចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់គណៈវិស្វករកម្មកម្ពុជា៖