(ភ្នំពេញ)៖ ផលិតផល Willence Drof ដែលជាម៉ាកល្បីមួយ មកពីប្រទេសថៃ បានឈានជើងចូលទីផ្សារកម្ពុជា រួមជាមួយផលិតផលជាច្រើនប្រទេស ដែលមានគុណភាពខ្ពស់ ដោយគិតគូរពីសុខភាពជាចំបង តាមលក្ខណៈស្តង់ដារ។
អ្នកស្រី អ៊ឹង គឹម ឆែ អគ្គនាយិកាក្រុមហ៊ុន Willence Drof Cambodia បានឲ្យដឹង ក្នុងសិក្ខាសាលាតាំងបង្ហាញ នូវផលិតផលប្រេនរបស់ Willence Drof ថា ផលិតផល Willence Drof បាននាំចេញទៅប្រទេសជាច្រើន មានដូចជា វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី រួចមកហើយ។
អ្នកស្រី អ៊ឹង គឹម ឆែ បានបន្ថែមថា ពេលនេះ Willence Drof ក៏បានចូលមកកាន់ទីផ្សារកម្ពុជា ដើម្បីធ្វើការប្រកួតប្រជែងផងដែរ។ ផលិតផល Willence Drof គឺមានរោងចក្រផ្ទាល់ នៅប្រទេសថៃតែម្តង ដោយទទួលបានជោគជ័យ រយៈពេល១០ឆ្នាំមកហើយ។
អគ្គនាយិការូបនេះ បានបន្ដថា មូលហេតុដែលលោកស្រី នាំចូលនូវផលិតផល Willence Drof ចូលមកកាន់ទីផ្សារកម្ពុជា ដោយសារផលិតផលនេះ មានគុណភាពល្អ ថ្នាក់ស្តង់ដារ និងមានការទទួលស្គាល់ពី ក្រសួងចំណីអាហារ និងក្រសួងសុខភាព របស់ប្រទេសថៃ និងបាននាំចូលទៅកាន់ទីផ្សារប្រទេសសិង្ហបុរី ក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំងថែមទៀតផង។
លោក ថាណាកន ប៊ុនជីវិត នាយករោងចក្រ Willence Drof thailand ក៏បានឲ្យដឹងថា Willence Drof thailand មានវត្តមាន១០ឆ្នាំមកហើយ នៅក្នុងប្រទេសថៃ ហើយនៅទ្វីបអាស៊ី ផលិតផល Willence Drof បានចូល១០ប្រទេស ហើយកម្ពុជា ជាប្រទេសទី១០ នឹងមានគម្រោងនាំទៅកាន់ទីផ្សារប៉ែកអ៊ឺរ៉ុបផងដែរ។
លោក ថាណាកន ប៊ុនជីវិត បន្តថា ផលិតផល Willence Drof ទី១៖ ទាក់ទងជាមួយគ្រឿង Spa និងទី២៖ គ្រឿងសម្អាង Skin Care ទូទៅ និងរួមមានផលិតផល គ្រឿងឧបភោប បរិភោប។ ចំណុចសំខាន់មួយទៀត Willence Drof ក៏មានលក់ជាប្រេន Spa ដោយមានការរៀបចំ ឲ្យទាំងអស់តែម្តង។
លោក បានបន្ថែមថា អ្វីដែលលោកសម្លឹងឃើញមុនគេ គឺលោកចង់បើកជាសាលាបង្រៀន Spa ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា នូវជំនាញមួយនេះ ឲ្យចេះយ៉ាងពិតប្រាកដ ហើយសិស្សដែលសិក្សាចប់ លោកក៏មានគម្រោងបញ្ជូន ទៅកាន់ក្រៅប្រទេស ជាពិសេសប្រទេសប៉ែកអ៊ឺរ៉ុប ជាមួយចំណូលយ៉ាងសមរម្យផងដែរ។
លោក ក៏ឃើញដែរថា កម្ពុជាបច្ចុប្បន្ន កំពុងតែមានការរីកចម្រើនយ៉ាងច្រើន ជាមួយសណង់ខុនដូរ ក៏ដូចជាសណ្ឋាគារនានា ដែលខុនដូរ និងសណ្ឋាគារ គឺពាក់ព័ន្ធជាមួយ Spa របស់យើងតែម្តង៕