(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន៨នាក់ ដើម្បីឱ្យបម្រើការនៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។

គ.ជ.ប បានឱ្យដឹងថា មុខតំណែងទាំង៨នោះរួមមាន៖

* មន្ត្រីបច្ចេកទេសគ្រប់គ្រងការផ្សាយតាម Online ចំនួន១នាក់
* មន្ត្រីរៀបចំកម្មវិធីផ្សាយតាម វិទ្យុ និងទូរទស្សន៍ ចំនួន១នាក់
* មន្ត្រីថតវីដេអូ ចំនួន២នាក់
* មន្ត្រីបច្ចេកទេសរូបភាពវីដេអូចំនួន១នាក់
* មន្ត្រីបច្ចេកទេសសំឡេង ចំនួន ១នាក់
*៦៖ មន្ត្រីអានព័ត៌មាន ចំនួន២នាក់។

សម្រាប់អ្នកដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងខាងលើនេះ សូមអញ្ជើញមកទាក់ទងដាក់ពាក្យ នៅទីស្តីការ គ.ជ.ប ដែលមានទីតាំង វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់អគារណាហ្គា២ ពាក្យសុំប្រឡងចូលបម្រើការងារមានចែកជូន ដោយឥតគិតថ្លៃ។

ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ (វេលាម៉ោង៧៖០០ព្រឹក) ហើយការឈប់ទទួលពាក្យ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ (វេលាម៉ោង១៧៖៣០នាទីល្ងាច) ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡងតេស្ត QCM ក្នុងកុំព្យូទ័រ និងធ្វើសម្ភាសន៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩, ការប្រឡងតេស្ត QCM ក្នុងកុំព្យូទ័រ និងធ្វើសម្ភាសន៍ មានរយៈពេល១ថ្ងៃ នៅថ្ងៃទី២០ ខែមេសា
ឆ្នាំ២០១៩៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖