(ភ្នំពេញ)៖ អបអរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី២១ ខែមេសា នៅណាហ្គាវើលដ៍។ សូមអញ្ជើញក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នក មកពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរ នៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍) អមដោយការទស្សនាការសម្តែងសិល្បៈអប្សរា និងភ្លេងប្រពៃណីខ្មែរ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៥៖៣០ល្ងាច តម្លៃ១៨.៩៩$ប៉ុណ្ណោះ សម្រាប់ម្នាក់១៣$ សម្រាប់កុមារ អាយុក្រោម១២ឆ្នាំ និងឥតគិតថ្លៃ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ។
ម្ហូបខ្មែរផ្សេងទៀត ដែលច្នៃដោយមេចុងភៅ ឈ្នះពានរង្វាន់របស់យើង មានតម្លៃចាប់ពី ៤$ នៅភោជនីយដ្ឋាន Indochine (ជាន់ទី ១ ណាហ្គាវើលដ៍) ភោជនីយដ្ឋានវិមានស៊ីធីវ៉ក (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាទី ២) រួមមាន ស៊ុបឆ្អឹងជំនីកូនជ្រូកខេត្តបាត់ដំបង ត្រីដុតអំបិលជាមួយនំបញ្ចុក សាច់គោអាំងជាមួយគ្រឿងទេសខ្មែរ ញាំស្តៅជាមួយបង្គា នំត្នោតខេត្តកំពង់ស្ពឺ និងម្ហូបខ្មែរ មកពីរាជធានី-ខេត្តជាច្រើនជម្រើសទៀត។
សូមអញ្ជើញមកទស្សនា ការសម្តែងសិល្បៈ នៃព្រះរាជាណាចក្រអច្ឆរិយៈដោយសេរី ដែលចូលរួមសម្តែង ដោយអ្នកសិល្បៈជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ ចាប់ពីម៉ោង៥ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍។ បន្ទាប់ពីទស្សនាការសម្តែងរួច អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈ ឬថតរូបសែលហ្វ៊ី នៅសាលទទួលភ្ញៀវ ដែលមានការតុបតែង អបអរបុណ្យចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត។
ចំណែកក្រុមហ៊ុនទេសចរណ៍ហ្គោលដេន ប៉ាសេច៍ ដេសធីណេសិន ក៏មានផ្តល់ជាកញ្ចប់ធ្វើដំណើរកម្សាន្តពិសេស ទៅកាន់ទីតាំងទេសចរណ៍សំខាន់ៗ ជុំវិញរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ! ប្រសិនបើអ្នកចង់រាំលេងកម្សាន្ត សូមអញ្ជើញទៅក្លឹបដាលីនដាលីន នៅថ្ងៃទី១២ និង១៣ មេសា ដែលមានតន្ត្រីប្រគំផ្ទាល់ កម្មវិធីបញ្ចុះតម្លៃពិសេស និងការលេងហ្គេមសប្បាយៗជាច្រើនទៀត។
ក្លាយជាទស្សនិកជនទីមួយ ដែលមកទស្សនាការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ី នៅសាលមហោស្រព NABA នៅណាហ្គាទី២ ដែលជាការសម្តែងរយៈពេល៦០នាទីដ៏មហស្ចារ្យ និងចូលរួមសម្តែងដោយកំពូលអ្នកសម្តែង អន្តរជាតិជាង៥០នាក់ នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។
ការសម្តែងលំដាប់ទ្វីបអាស៊ីនេះ នឹងចាប់ផ្តើមពីថ្ងៃទី១២ មេសា ចាប់ពីម៉ោង៨យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ ជាមួយតម្លៃសំបុត្រ ២៥$ ក្នុងមួយសន្លឹក និងមានដាក់លក់នៅបញ្ជរលក់សំបុត្រ នៅសាលមហោស្រព NABA និង www.nagaworld.com។ សន្សំបានកាន់តែច្រើន នៅពេលអ្នកទិញកញ្ចប់អាហារពេលល្ងាច និងសំបុត្ររួមគ្នា។ ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅណាហ្គាវើលដ៍៕
អាហារប៊ុហ្វេពេលល្ងាចបែបខ្មែរ អមដោយការសម្តែងសិល្បៈបុរាណខ្មែរ នៅភោជនីយដ្ឋាន The Pangea ម៉ោង៥៖៣០ ល្ងាចរៀងរាល់ថ្ងៃ
ទស្សនាការសម្តែងដ៏អស្ចារ្យ របស់ក្រុមសៀកហ្វាពន្លឺសិល្បៈនៅក្នុង «ការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ី» ដ៏មហស្ចារ្យ នៅសាលមហោស្រព NABA
ម្ហូបបុណ្យចូលឆ្នាំខ្មែរពិសេស ចាប់ពី៤$ប៉ុណ្ណោះ នៅភោជនីយដ្ឋានមួយចំនួន នៅណាហ្គាវើលដ៍