(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នាព្រឹក ថ្ងៃ ទី៣ ខែ មេសា ឆ្នាំ២០១៩ បាន ដឹកនាំ ក្រុម ការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ ទៅ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ សៅ ស៊ិន ជាអធិការរង អធិការដ្ឋាននគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីបុណ្យសពរបស់មន្រ្តីនគរបាលរូបនេះ បានប្រារព្ធនៅគេហដ្ឋានក្នុងភូមិសែនឱក ឃុំគុស ស្រុកត្រាំកក់ ខេត្ដតាកែវ។
នៅក្នុងឱកាសលោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល ថវិកាផ្ទាល់របស់លោកចំនួនន ១លានរៀល និងថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ១លានរៀល, ថវិកាអធិការដ្ឋាននគរបាលស្រុកទ្រាំង ចំនួន ២០,២០០០០រៀល ថវិកាអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចំនួន ២២ម៉ឺនរៀល និងថវិកាក្រុមការងារចំនួន ១០០ដុល្លារ អង្ករ ២បាវស្មើ១០០គីឡូ, ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ប្រគល់ជូនលោកស្រី ងន សុម៉េត ត្រូវជាភរិយានៃសព។
ជំនួសមុខឱ្យនគរបាលជាតិទូទាំងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសម្តែងការចូលរួមសោកស្តាយ ចំពោះការបាត់បង់មន្រ្តីនគរបាលម្នាក់ ដែលមានស្នាដៃ ធ្លាប់បានចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសបានចូលរួមបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ជូនសង្គមជាតិ និងប្រជាពលរដ្ឋផងដែរ៕