(ភ្នំពេញ)៖ គណៈកម្មការទី៧ នៃរដ្ឋសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកស្រី ភឿង សកុណា។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគណៈកម្មការទី៧ មានបំណងចង់ពិភាក្សាដើម្បីស្វែងរកចំណុចខ្វះខាតរបស់ក្រសួង ដើម្បីបំពេញបន្ថែមទៀតប៉ុណ្ណោះ ក្នុងន័យបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ដ្រី ភឿង សកុណា ក៏បានគូសបញ្ជាក់ថា លោកស្រីមានក្ដីសោមនរីករាយ ដែលបានចូលរួមប្រជុំពិភាក្សាគ្នាជាមួយគណៈកម្មការទី៧ ដើម្បីរកចំណុចខ្វះខាតយកមកកែតម្រូវ៕