(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ស្ពានជ្រោយចង្វារទី១ ត្រូវបានប្រកាសដាក់ឲ្យដំណើរការឡើងវិញហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន (ចុចអាន)
២៖ ទីបំផុតតុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គល ផែង វណ្ណ: ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួន២បទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» (ចុចអាន)
៣៖ ជនត្រូវចោទ ផែង វណ្ណៈ ទទួលរងពាក្យបណ្ដឹងរហូតដល់៤ករណី សុទ្ធតែពាក់ព័ន្ធនឹងបណ្ដឹងបរិហាកេរ្ដិ៍ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់អ្នកដទៃ (ចុចអាន)
៤៖ លោក ពេជ្រ ស្រស់៖ កញ្ញា យិន ម៉ាណា ពិតប្រាកដកំពុងស្ថិតនៅក្នុងពន្ធនាគារ PJ មែន (ចុចអាន)
៥៖ មេក្លោងជនជាតិឥណ្ឌូនេស៊ីម្នាក់ និងគ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ នៅខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ក្នុងករណី២ផ្សេងគ្នា (ចុចអាន)
៦៖ ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាមិនមែនជំពាក់បំណុលបរទេសរហូតដល់១ម៉ឺនលានដុល្លារនោះទេ (ចុចអាន)
៧៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បង្ហាញវិធីសាស្ត្រសន្សំសំចៃការប្រើថាមពលអគ្គិសនី (ចុចអាន)
៨៖ ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី៥ ខែមេសាកម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម, ស៊ីតុណ្ហភាពស្ថិតនៅក្នុងកម្រិត៣៣ ដល់៣៤អង្សាសេ (ចុចអាន)
៩៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមានចាត់ការតាមច្បាប់ ចំពោះអាជីវកម្មណា លក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ជូនភ្ញៀវទេសចរ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ នាយករដ្ឋមន្ត្រីថៃ ទុកពេល៧ថ្ងៃឱ្យអាជ្ញាធរដោះស្រាយបញ្ហាផ្សែងពុលនៅខេត្តឈៀងម៉ៃ (ចុចអាន)
២៖ លោក ឌូតឺតេ បញ្ជាឱ្យត្រួតពិនិត្យឡើងវិញរាល់កិច្ចសន្យាជាមួយក្រុមហ៊ុននានា ដើម្បីធានាភាពស្មោះត្រង់ជូនប្រជាជនហ្វីលីពីន (ចុចអាន)
៣៖ CNN: កូនៗអតីតអ្នកកាសែតអារ៉ាប៊ីសាអូឌីត Khashoggi អាចនឹងទទួលបានប្រាក់សំណង៧០លានដុល្លារ (ចុចអាន)
៤៖ មួយរយៈចុងក្រោយនេះ ចិនចល័តយន្តហោះទម្លាក់គ្រាប់បែក យន្តហោះស៊ើបការណ៍ និងយន្តហោះចម្បាំង មកហោះលើសមុទ្រចិនខាងកើតក្បែរកោះជប៉ុន (ចុចអាន)
៥៖ WhatsApp ដាក់ឲ្យដំណើរការ «កម្មវិធីត្រួតពិនិត្យការពិត» ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ អំឡុងពេលបោះឆ្នោតនៅឥណ្ឌា (ចុចអាន)
៦៖ ទីបំផុតមេបក្សប្រឆាំងវេណេស៊ុយអេឡា «ត្រូវសភាធម្មនុញ្ញដកអភ័យឯកសិទ្ធិ» ដើម្បីត្រៀមចាត់ការរូបលោកតាមផ្លូវច្បាប់ (ចុចអាន)
៧៖ រឿងក្តីពុករលួយនៃអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib នឹងត្រូវលើកយកមក ដោះស្រាយបន្តទៀតក្រោយការពន្យារពេល (ចុចអាន)
៨៖ បុរសខ្លាំងហ្វីលីពីន៖ «បើសិនខ្ញុំធ្វើសង្គ្រាមជាមួយចិន នោះមីស៊ីលចិននឹងហោះមកដល់ក្រុងម៉ានីល ដោយប្រើពេលតែ៧នាទីប៉ុណ្ណោះ» (ចុចអាន)
៩៖ វេណេស៊ុយអេឡាកំពុងខ្វះខាតថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្ត្រ ព្រោះតែទណ្ឌកម្មពីសហរដ្ឋអាមេរិក តាំងពីអតីតរដ្ឋបាលលោក អូបាម៉ា (ចុចអាន)
១០៖ លោក ដូណាល់ ត្រាំ «ទាមទារឲ្យសមាជិក NATO ទាំងអស់ថែមលុយ» ព្រោះលុយកន្លងមកនៅមិនទាន់គ្រប់គ្រាន់ទេ (ចុចអាន)
១១៖ គ្មានការស្នើសុំឲ្យផ្តល់ទីជ្រកកោនជូន លោក ម៉ាឌូរ៉ូ ពីសំណាក់អាមេរិកនោះឡើយ, នេះបើតាមមន្ត្រីរដ្ឋាភិបាលម៉ិចស៊ីកូ (ចុចអាន)
១២៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី «ច្រានចោលរាល់ការចោទប្រកាន់ទាំងអស់» ចំពោះមុខអង្គសវនាការ (ចុចអាន)