Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាតកម្មដ៏សាហាវព្រៃផ្សៃបំផុត! ឃាតកសម្លាប់កាត់ក្បាលស្ដ្រី២នាក់ បន្សល់ទុកខ្លួនប្រាណ យកក្បាលទៅបាត់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

03-04-2019 17:59

(កំពង់ចាម)៖ ហេតុការណ៍ដ៏រន្ធត់មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានករណីប្រទះឃើញសាកសពមនុស្ស២នាក់ ត្រូវគេសម្លាប់កាត់ក្បាល ស្លាប់យ៉ាងអណោចអធ័ម នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ប៉ុស្តិ៍រដ្ឋបាលថ្មពូន បានទទួលព័ត៌មានពីឈ្មោះ ដើង ថន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូនថា បានបាត់ម្តាយឈ្មោះ ពូ អូន អាយុ៦៥ឆ្នាំ និងក្មួយស្រីបង្កើតឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ បានបាត់ចេញពីផ្ទះ នៅពេលព្រឹកមិនដឹងចេញពីកន្លែងណា ហើយសំណូមពរឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ។

បន្ទាប់ពីទទួលបណ្ដឹងផ្ទាល់មាត់ និងសំណូមពររបស់គាត់ភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ថ្មពូន បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ធ្វើការស្រាវជ្រាវរុករក ឃើញសាកសពជនរងគ្រោះទាំងពីរនាក់
នៅក្នុងព្រៃខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រហែល៣៥០ម៉ែត្រ ដោយសាកសពនៅបែកពីគ្នាគ្មានក្បាលទាំង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីខាងលើនេះ ជនសង្ស័យមិនទាន់កំណត់អត្តសញ្ញាណបានឡើយទេ ខណៈកម្លាំងនគរបាលជំនាញ កំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕