(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានរៀបចំពិធីចុះហត្ថលេខាកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការជាដៃគូរវាង CMAC និងអង្គការ NPA លើគម្រោងស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់គ្រាប់បែកចង្កោម។
ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីនគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា គម្រោងដែលចុះហត្ថលេខានៅថ្ងៃនេះ មានរយ:ពេល១២ខែ (០១ មីនា ២០១៩ ដល់២៩ កុម្ភៈ ២០១៩) ដែលមានថវិកាជំនួយចំនួន២លានដុល្លារអាមេរិក ហើយរំដោះផ្ទៃដីគ្រាប់បែកចង្កោមចំនួន២,៦០០ហិចតា ការស្រាវជ្រាវបច្ចេកទេសចំនួន៣,២០០ហិចតា និងឆ្លើយតបបន្ទាន់ចំនួន២,០០០សំណើ។
លោកអគ្គនាយកបញ្ជាក់ថា នៅកម្ពុជាចំការគ្រាប់បែកចង្កោមដែលបានដឹង និងមិនទាន់បោសសំអាតនៅឡើយមានចំនួនជាង ៧៣,០០០ហិចតា៕