(ភ្នំពេញ)៖ ខណៈនេះមានករណីអគ្គិភ័យកំពុងឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំកន្លែងធ្វើលិខិតឆ្លងដែន (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះករណីគ្រោះថ្នាក់សង្គមមួយនេះ។
ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕