(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី បាននាំយកថង់លាភសំណាង ចែកជូនដល់អតិថិជនរបស់ខ្លួន។ ការចែកជូននេះជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែជួយគាំទ្រ ក្រុមហ៊ុនទ្រូម៉ាន់នីកន្លងមក។

លោក ឈន់ សកល នាយកទីផ្សារក្រហ៊ុនទ្រូម៉ាន់នី ឲ្យដឹងថា «បាលីហៅលាភនេះចម្លងចេញមកពីប្រទេសភូមា និងត្រូវបានសូត្រប្រសិទ្ធិត្រឹមត្រូវដោយ ព្រះសង្ឃគង់នៅវត្ត ឧណ្ណោលោម មុននឹងចែកដល់អតិថិជន ហើយគ្រោងនឹងចែកដល់អតិថិជនបន្ថែមទៀត នៅរោងភាពយន្ត Prime Cineplex ស្ថិតក្នុងផ្សារទំនើបសុវណ្ណា និងនៅរោងកុន Major Cineplex គ្រប់សាខាក្នុងពេលឆាប់ៗនេះ»។

លោក សាយ នី អាជីវករផ្សារទួលទំពូងឲ្យដឹងថា «បាលីហៅលាភនេះខាងក្រុមហ៊ុនទ្រូម៉ាន់នី ប្រមាណជាជាង២០០នាក់បានចុះចែកដល់សាធារណជន ដោយក្នុងនោះរូបខ្ញុំផ្ទាល់ក៏ទទួលបាន ថងលាភនាំសំណាងនេះមួយផងដែរ។ ពេលទទួលបានថងលាភដាក់តាមខ្លួន ខ្ញុំមានអារម្មណ៍ថា ការលក់ដូររបស់ខ្ញុំដាច់ជាងសព្វដង»។

លោកបន្ថែមថា «សម្រាប់ការជឿឬមិនជឿខ្ញុំមិនដឹងទេ ព្រោះវាជាជំនឿរៀងៗខ្លួន តែសម្រាប់ខ្ញុំខ្ញុំជឿព្រោះខ្ញុំសម្គាល់ឃើញថា ការលក់ដូរដាច់ជាងមុនបន្ទាប់ពី ថ្ងៃទទួលបានថងលាភនេះ»។

សូមបញ្ជាក់ថា «ថង់លាភ» ជាកម្មវិធីថ្មីមួយរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ដែលដាក់សម្ពោធផ្លូវការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ នេះជាការផ្តល់ជូនដល់អតិថិជនបន្ថែមពី លើការចាយលុយតាម TrueMoney App អតិថិជនទាំងអស់នឹងឈ្នះទឹកប្រាក់ពី៥០០៛ ដល់១លានរៀលភ្លាមៗ បន្ទាប់ពីទូទាត់ប្រាក់តាមបណ្តាហាងជាដៃគូសហការរបស់ទ្រូម៉ាន់នី ជាងបីពាន់កន្លែងតាមរយៈការចាយលុយ ឬទិញសំបុត្រកុនតាម TrueMoney Appជាដើម៕