(ភ្នំពេញ)៖ ទើបតែប្រកាសពីការកុម៉្មង់ទុកមុន រយ:ពេលពីរថ្ងៃសោះ កំពូលស្មាតហ្វូន P30 Pro ទទួលបានការគាំទ្រយ៉ាងកំហុកលើសពីការរំពឹងទុក រហូតដល់ទទួលបានការកក់អស់រលីង គ្មានសល់តែម្តង។ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានធ្វើការកក់ទុកមុន កុំបារម្ភអី អ្នកនៅតែអាចបន្តកុម្ម៉ង់កំពូលស្មាតហ្វូន Huawei P30 ក្នុងតម្លៃត្រឹមតែ $699 ជាមួយការថែមកាដូ ជាច្រើនសន្ធឹកសន្ធាប់ដូចជា នាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត រហូតដល់ថ្ងៃ 5 មេសា។ សល់តែប៉ុន្មានថ្ងៃទៀតទេ អត់បានកុម្ម៉ង់ប្រយ័ត្នស្តាយណា!

ស្របពេលជាមួយ និងការផ្ទុះ ការគាំទ្រកំពូលស្មាតហ្វូន P30 សេរ៊ី ឥលូវសូម្បីតែកំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ក៏សម្រេចចិត្តចោលស្មាតហ្វូនដ៏ទៃ ដោយមិនបន្តកុងត្រា ដោយឈោងចាប់អនាគតថ្មី ជម្រើសថ្មីក្រុមហ៊ុនស្មានហ្វូនយក្ស Huawei ផងដែរ។

អ្នកនាង ឱក សុគន្ធកញ្ញា និងលោកនីកូ ជាឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei! អ្នកទាំងពីររូប ពិតជាសាកសមបំផុតសម្រាប់ Huawei ក៏ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និងជាម៉ាក ដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជន កេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យា និងផលិតផលឈានមុខគេបង្អស់។ ជាមួយនឹងឯកអគ្គរដ្ឋទូតថ្មី ធានាថា Huawei នឹងមានអ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ និងមហាជននាពេលឆាប់ៗនេះ ជាពិសេសជាមួយកំពូលស្មាតហ្វូន P30 សេរ៊ីនេះតែម្តង!

ឥលូវអស់ពីហ្សូមដល់ឋានព្រះច័ន្ទ និងហ្សូមចេញឯកអគ្គរដ្ឋទូតជាមួយ Huawei P30 សេរ៊ី អ្នកក៏អាចទៅហ្សូមទៅផ្សារទំនើបអ៊ីអនភ្នំពេញ ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។ ក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធី First Sale ដ៏កក្រើកបីថ្ងៃពេញ ចាប់ពីថ្ងៃ 5 ដល់ 7មេសា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅ Day Light Plaza ហើយអតិថិជនដែលប្រើ Huawei P30 សេរ៊ីទាំងអស់ នឹងមានឱកាសឈ្នះ នាឡិកា Band 3, Power Band 6700 mAh និងអាវយឺតដ៏ស្រស់ស្អាត ដោយគ្រាន់តែចូលរួមកម្មវិធីថតរូបឡូយៗ និងថតរូបបង្ហោះក្នុងគណនី Facebook ផ្ទាល់ខ្លួន។

ងាយៗ ហើយអ្នកចូលរួមទាំងអស់ធានាថា សុទ្ធតែបានរង្វាន់! កាដូពិសេស និងរង្វាន់ទាំងអស់នេះ ក៏ជាកាដូអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិពីក្រុមហ៊ុន Huawei ផងដែរ។ ក្រៅពីនេះ យើងក៏មានការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ីសម្រាប់តេស្តសាកល្បង ការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ និងការសម្តែងពិសេសៗពីតារាចម្រៀងល្បីៗ និងឯកអគ្គរដ្ឋទូតថ្មីក្រុមហ៊ុន Huawei លោក នីកូកំលោះសង្ហារផងដែរ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេរ៊ី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់នឹងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា Super Sensing Leica បួនគ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់វីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នា អាចឲ្យអ្នកឃើញប្លង់បានពីចំងាយ និងមើលកៀក។

អ្នកក៏អាចរកជាវស្មាតហ្វូនត្រកូល P30 មួយម៉ូដែលទៀតគឺ P30 Lite ក្នុងតម្លៃ $399 ថែមទាំងអាចមានឱកាសចូលរួមការចាប់រង្វាន់រថយន្ត Mazda 2 ទៀតផង៕