(ភ្នំពេញ)៖ បុរសម្នាក់ ជាអតិថិជន របស់គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ លី ហួរ ភីអិលស៊ី រស់នៅ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានខ្ចីប្រាក់ ប្រភេទ ឥណទាន ណាណូ (Nano) ចំនួន ២លានរៀល នៅសាខាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយគាត់បានភ្ជាប់ជាមួយ សេវាធានារ៉ាប់រងគ្រោះថ្នាក់ បុគ្គល របស់ក្រុមហ៊ុន លី ហួរ អ៉ិនសួរេន ដែលជាដៃគូអាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី។
ជាអកុសលនៅពេលគាត់អង្គុយហូប បាយជួបជុំជាមួយក្រុមការងារ និងមិត្តភក្តិនៅផ្ទះ គាត់ក៏បានធ្លាក់ផ្ងាក្រោយពីលើគ្រែ បណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រោយពីបញ្ជូនទៅមន្ទីពេទ្យបានរយៈពេល១២ថ្ងៃ គាត់ក៏បានទទួលមរណៈភាព។
នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បានទូទាត់ និងប្រគល់សំណងទៅតាមកិច្ចសន្យាជូនគ្រួសារសព ដែលបានប្រើ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ហើយគ្រួសារសពបានយកប្រាក់សំណងនេះ ទៅទូទាត់បំណុលឥណទានណាណូ (Nano) ដែលនៅជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ហើយនៅសល់ប្រាក់មួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ក្នុងឱកាសនោះផងដែរ គ្រួសារសពក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី និងក្រុមហ៊ុន លី ហួរ អ៉ិនសួរេន ដែលជាក្រុមហ៊ុនដៃគូ សម្រាប់ការទូទាត់ប្រាក់សំណងធានារ៉ាប់រង បានយ៉ាងឆាប់រហ័សដល់គ្រួសារគាត់ ហើយក៏បាននិយាយថា ការប្រើសេវាធានារ៉ាប់រង ពិតជាបានជួយដល់ក្រុមគ្រួសារគាត់នៅក្នុងស្ថានភាពដ៏លំបាក ខណៈដែលប្តីគាត់ គឺជាជំហរគ្រួសារ ទាំងមូលបានស្លាប់ចោលគាត់ និងកូនៗ។
លោកស្រីក៏បានអំពាវនាវដល់អ្នកភូមិរបស់គាត់ ឱ្យប្រើប្រាស់សេវាឥណទានណាណូ (Nano) ដែលមិនត្រឹមតែជួយដោះស្រាយជីវភាពគ្រួសារ ក្នុងគ្រាអាសន្នប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយបន្ទុកនៃគ្រួសារផងដែរ នៅពេលនរណាម្នាក់មានគ្រោះថ្នាក់បណ្តាលអោយពិការភាពអចិន្រ្តៃយ៍ ឬ រហូតដល់បាត់បង់ជីវិត។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បានបង្កើតផលិតផលថ្មីមួយ ដែលមិនធ្លាប់មានក្នុងទីផ្សារហិរញ្ញវត្ថុ នៅកម្ពុជា ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុន លី ហួរ វេរលុយ និងក្រុមហ៊ុន លី ហួរ អ៉ិនសួរេន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ លី ហួរ គ្រុប ។ ឥណទាន ណាណូ (Nano) គឺជាប្រភេទឥណទានមួយ ដែលមានទំហំកម្ចីរហូត ៦លានរៀល មិនតម្រូវឲ្យមានទ្រព្យធានា និងមានភ្ជាប់ជាមួយសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដែលមានសំណង រហូតដល់ ១ម៉ឺនដុល្លារអាមេរិក។
ឥណទានណាណូ (Nano) មានអត្ថប្រយោជន៍ សម្រាប់ជាទន់បម្រុង ដើម្បីបំពេញបន្ថែមតម្រូវការខ្វះខាតសាច់ប្រាក់បន្ទាន់ដូចជា៖ ជួយគ្រួសារ ក្នុងគ្រាអាសន្ន ព្យាបាលជម្ងឺ ទិញសម្ភារ ឧបករណ៍ប្រើប្រាស់ បង់ថ្លៃសិក្សារបស់កូន និងតម្រូវការចាំបាច់ ផ្សេងៗទៀត ។ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការ អតិថិជនអាចដកប្រាក់ និងបង់ប្រាក់កម្ចី តាមកាតសមាជិកគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេសកម្ពុជា ៕