(ភ្នំពេញ)៖ ប្រធានសមាគមចលនាយុវជនក្ពុជា (ក.១៥៧) លោក ម៉ឹង ពន្លក រួមនិងសប្បុរសជននៅសហរដ្ឋអាមេរិក តំណាងដោយលោកស្រី ប៉ាង វណ្ណនេសា បាននាំថវិការប្រមាណ១ម៉ឺនដុល្លារ ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ថា ថវិកា១២១០០ដុល្លារសហរដ្ឋអាមេរិក ដែលផ្តល់ជូនតាមរយៈសមាគមចលនាយុវជនកម្ពុជា (ក.១៥៧) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ គឺបានមកពីសប្បុរសជនខ្មែរ-អាមេរិកាំង រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា តំណាងដោយលោកស្រី ប៉ាង វណ្ណនេសា ដើម្បីរួមចំណែកជួយដល់កុមារនៅកម្ពុជា៕