(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរ ខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម។
កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅ នាទីស្នាក់កណ្ដាល កាកបាទក្រហមកម្ពុជា ដែលមានការចូលរួម ពីសមាជិក សមាជិកា លេខាធិការនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា»។
ការបើកកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលការងារមួយចំនួនទៀត ដើម្បីពិភាក្សាការងារ ណែនាំពីតួនាទី និងភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការ នីមួយៗ សម្រាប់អនុវត្តការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕