(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅតាមក្រសួងចំនួន៤ផ្សេង។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ។
យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំង៤រូបរួមមាន៖
*ទី១៖ លោក ម៉ុង គឹមហេង ជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
*ទី២៖ លោកស្រី សេរី សូរិយា ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
*ទី៣៖ លោក សេរី បណ្ឌិត ជាអនុលេខាធិការក្រសួងធនធានទឹក និងឧតុនិយម
*ទី៤៖ លោក នៃ ប៉ាត់ ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ព័ត៌មានលម្អិត សូមអានព្រះរាជក្រឹត្យខាងក្រោមនេះ៖