(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យសរសើរ ដែលម្ចាស់គម្រោង «កំពតបារ៉ាហ្គោន» លោក ឈួន បូរី បានធ្វើការងារសប្បុរសធម៌មួយជូន ដូនចាស់ជរាគ្មានទីពឹងម្នាក់ ដោយលោកបានចំណាយថវិកាជាច្រើន សាងសង់ផ្ទះនិងបានទិញសម្ភារៈដាក់ នៅក្នុងផ្ទះប្រមាណជាង១ពាន់ដុល្លារបន្ថែមទៀត។
នៅពេលថ្មីៗនេះ ម្ចាស់គម្រោង «កំពតបារ៉ាហ្គោន» លោក ឈួន បូរី បានធ្វើការងារសប្បុរសធម៌មួយទៀតហើយ ដោយលោកបានធ្វើផ្ទះជូនចាស់ជរា និងទិញសម្ភារៈដាក់ក្នុងផ្ទះ ជូនលោកយាយចាស់ រស់នៅគ្មានទីពឹង នៅខេត្តកំពត។ ហើយនេះមិនមែនជាសកម្មភាពដំបូងទេ សម្រាប់លោក ព្រោះលោកបានចូលរួមចំណែកជួយសង្គម និងធ្វើការងារសប្បុរសធម៌ច្រើនមកហើយ កាលពីកន្លងទៅនេះ។ ហើយនៅពេលឆាប់ៗនេះ លោកនឹងមានគម្រោងចុះទៅជួយចាស់ជរា នៅខេត្តកំពង់ធំបន្តទៀត។
ជាមួយគ្នានោះផងដែរ លោកក៏បានអំពាវនាវទៅដល់សប្បុរសជនផ្សេងៗ ផងដែរថា «ដោយមើលឃើញការលំបាក របស់លោកយាយ គឺលោកយាយរស់នៅមានការខ្វះខាត សូមបងប្អូនអាចចូលរួម តាមទឹកចិត្តជួយដល់គាត់ផង ព្រោះគាត់អត់មានសាច់ញាតិទេ»។
សូមជម្រាបផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលម្ចាស់គម្រោងខាងលើបានធ្វើការងារសប្បុរសធម៌បែបនេះ ពោលកន្លងមកគាត់បានចូលរួមជួយឧត្ថមកុមារកំព្រាជាច្រើន មាននៅតាមបណ្តាលខេត្តផ្សេងៗ និងនៅខេត្តកោះកុង ជួយជាថវិកាសម្ភារៈ សិក្សាមួយចំនួន និងការងារសង្គមជាច្រើនទៀត៕