(ភ្នំពេញ)៖ ឱកាសការងារចំនួន ១,០៥២កន្លែង កំពុងរង់ចាំ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មីពីក្រុមហ៊ុនចំនួន១០ សម្រាប់វេទិកាការងារ នៅថ្ងៃទី០៤ ខែមេសា ស្អែកនេះ ។
ការងារទាំងអស់រួមមាន៖ OPENNET, ICE Electronics, Hagar Catering & Restaurant, BS Land and Home, Major Cineplex Cambodia, Click, UMG Cambodia, Asia Wei Luy , Baitong Hotel, JIN BEI GROUP, ដែលក្រុមហ៊ុនទាំង១០នេះ នឹងបង្ហាញវត្តមាន នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែមេសា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អាស្រ័យហេតុនេះ សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕