(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ បានបញ្ចប់ការប្រារព្ធខួបលើកទី៩ នៃពិធីបុណ្យតន្ត្រី EDM Rave Ground 2.0 នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដែលអាចលក់សំបុត្រអស់ជិត ៣,០០០សន្លឹក។
ដោយទទួលបានលទ្ធផលល្អនៃកម្មវិធីនេះ ស្រាបៀរ Heineken មានគោលបំណងនាំយកតារាមានទេពកោសល្យជាច្រើន ដើម្បីច្របាច់បញ្ចូលគ្នាជាមួយនឹងបទពិសោធន៍តន្ត្រីជាច្រើន រួមទាំងការសម្តែងលើឆាក ដោយតារាមានទេពកោសល្យដ៏អស្ចារ្យ។
ការចូលរួមរបស់ទស្សនិកជន និងសិល្បករ នៅតែជាកត្តាចម្បង ដែលបានជំរុញឲ្យពិធីបុណ្យតន្ត្រីកាន់តែអធិកអធម។ ដោយទទួលបានអត្ថប្រយោជន៍ពីវេទិកាតន្ត្រីធំៗទូទាំងពិភពលោក ស្រាបៀរ Heineken អាចផ្តល់ជូនភាពសប្បាយរីករាយ និងការសម្តែងប្លែកអស្ចារ្យជូនទស្សនិកជននៅកម្ពុជា។ ស្រាបៀរ Heineken ពិតជាអរគុណចំពោះការគាំទ្រ ហើយសន្យាថានឹងផ្តល់ជូនកម្មវិធីដ៏ល្អអស្ចារ្យហួសពីការរំពឹងទុក។
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយការទទួលខុសត្រូវ៕