(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នះ ស្រាបៀរកម្ពុជា បានធ្វើពិធីប្រគល់រង្វាន់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួនទៅឱ្យគូស្វាមីភរិយាថ្មីប្រមាណជា ៣៤២គូ ដែលមាន សំណាងឈ្នះបានរង្វាន់ផ្សេងៗគ្នាដែលក្នុងនោះរួមមានរង្វាន់ជាទឹកប្រាក់ ៥០០០ដុល្លារ ចំនួន ៩រង្វាន់, ១០០០ដុល្លារ ៣៤រង្វាន់ ម៉ាសុិនបោកគក់ ៨៧រង្វាន់ ម៉ាសុិនត្រជាក់ ១២៨រង្វាន់ និង ទូរទស្សន៍ចំនួន ៨៤រង្វាន់ បន្ទាប់ពីលទ្ធផលនៃការចាប់រង្វាន់លើកទី ២ បានប្រកាសជាផ្លូវការកាលពីដើមសប្តាហ៍មុន។
លោក បែន ជាវ (Ben Cheav) ប្រធានផ្នែកទីផ្សារស្រាបៀរកម្ពុជា បានចូលរួមអបអរសាទរដល់គូស្វាមីភរិយាទាំង ៣៤២គូ ដែលមានសំណាងឈ្នះរង្វាន់ទាំងអស់នេះ ហើយលោកក៏សូមថ្លែងអំណរគុណដល់គូស្នេហ៍ភរិយាថ្មីទាំងអស់ ដែលបានគាំទ្រទិញស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ និង ភេសជ្ជៈផ្សេងទៀត សម្រាប់បំរើជូនភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេកន្លងផងដែរ។
សូមបញ្ជាក់ថា កម្មវិធីចាប់រង្វាន់អាពាហ៍ពិពាហ៍នេះ នឹងកើតឡើងចំនួន ៣ដងទៀត ដែលក្នងនោះនៅសល់រង្វាន់ ប្រាក់ ៥០០០ដុល្លារ ចំនួន ២៧ រង្វាន់, ១០០០ដុល្លារ ១០៨រង្វាន់ និង រង្វាន់ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និង ទូរទស្សន៍រាប់រយរង្វាន់ទៀត ហើយការចាប់រង្វាន់លើកទី ៣គឺនឹងកើតឡើងនៅចុងសប្តាហ៍នេះ។
ដើម្បីចូលរួមមានឳកាសឈ្នះរង្វាន់ទាំងធំតូចទាំងអស់នេះ លោកអ្នកគ្រាន់តែជាវស្រាបៀរកម្ពុជាចំនួន ២៥ កេស លោកអ្នកនឹងទទួលបាន ៣ កេស បន្ថែម និង សន្លឹកឆ្នោត ១សន្លឹក ដើម្បីចូលរួមផ្សងសំណាងឈ្នះរង្វាន់ខាងលើនេះ៕