(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៨៣គ្រឿង រកឃើញល្មើសច្បាប់៤២១គ្រឿង (ម៉ូតូ៣៧%) អប់រំ៣០១គ្រឿង និងផាកពិន័យ៥២០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន១,២០៣គ្រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ៤១៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤,៩០៦គ្រឿង រកឃើញយានយន្តល្មើស១,០៨១គ្រឿង (ម៉ូតូ៣៧%) ក្នុងនោះអប់រំ៤០៤គ្រឿង និងផាកពិន័យ៦៧៧គ្រឿង៕