(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១២ករណី ក្នុងនោះមានករណីប្រើប្រាស់១ករណី និងជួញដូរ១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,០៣៣ករណី ឃាត់មនុស្ស ៤,៣៩៩នាក់ (ស្រី ៣៧២នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ ផងដែរ៕