(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ មិនត្រឹមតែជាភេសជ្ជៈផ្អែមឆ្ងាញ់ ហើយចូលរួមឧបត្ថម្ភកម្មវិធីបុណ្យភូមិនោះទេ ឥឡូវនេះទឹកក្រូច អាយស៍ IZE ក៏ចូលរួមផ្តល់នូវដំបូន្មានសំខាន់បន្ថែមទៀតសម្រាប់អ្នកទៅលេងបុណ្យភូមិឆ្នាំនេះដែរ ដូចជា៖

១៖ ទាំងអ្នកជិះឡាន និង ម៉ូតូគួរចតយានយន្តរបស់អ្នកទាំងអស់គ្នាពីចម្ងាយ កុំព្យាយាមទៅចតក្បែរទីតាំងកម្មវិធី ព្រោះអាចស្ទះខ្លាំង

២៖ ជ្រុលតែទៅដល់បុណ្យភូមិហើយ គួរតែដើរទស្សនាឱ្យបានគ្រប់ឆាកសម្តែងសិល្បៈ និង ចូលរួមរាំលេងសប្បាយជាមួយចង្វាក់ភ្លេងបទ បុណ្យភូមិថ្មី និងលេងល្បែងកម្សាន្តផ្សេងៗរបស់បុណ្យភូមិ

៣៖ បើអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យអ្នកហត់នឿយ អ្នកគួរទៅអង្គុយសម្រាកនៅក្នុងបន្ទប់ទឹកកករបស់ទឹកក្រូច អាយស៍ ព្រោះទីនោះមានកន្លែងអង្គុយសមរម្យ និងភេសជ្ជៈជាច្រើនមុខ លក់ជូនសម្រាប់អ្នកជាមួយការផ្តុល់ជូននូវកាដូអនុស្សាវរីយបុណ្យភូមិជាច្រើនទៀតផង។

៤៖ សូមប្រយ័ត្ន ក្នុងការបើកបរ និងពាក់មួកសុវត្តិភាព ឬខ្សែរក្រវ៉ាត់ទាំងទៅ និងទាំងមកពេលត្រឡប់មកផ្ទះវិញ ដើម្បីកុំឱ្យប៉ូលីសផាក និងសុវត្ថិភាពផ្ទាល់ខ្លួន៕