Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រាបៀរ លីអូ ចែករង្វាន់១,០០០ដុល្លារ ក្នុងកម្មវិធី គាស់ឈ្នះ ៤០,០០០ ដុល្លាររាល់ថ្ងៃ ឆ្នាំ២០១៩

02-04-2019 17:14

(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានចែករង្វាន់ទឹកប្រាក់១,០០០ដុល្លារ ជូនអតិថិជនដែលមានសំណាង ចំនួន៧រូប ពីកម្មវិធីគាស់ឈ្នះ ៤០,០០០ដុល្លាររាល់ថ្ងៃ ក្នុងឆ្នាំ នៅក្នុងការប្រគំតន្ត្រី «A1 Concert» របស់ស្ថានីយទូរទស្សន៍ MYTV នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

លោក សោម កុសល មកពីខណ្ឌចំការមន រាជធានីភ្នំពេញ ជាអតិថិជន ស្រាបៀរលីអូ ដែលឈ្នះរង្វាន់ គាត់ពិសារ ស្រាបៀរ លីអូនៅគេហដ្ឋាន ក្នុងពិធីជប់លៀងជាមួយមិត្តភក្តិរបស់គាត់។ លោកបាននិយាយ «ខ្ញុំជឿថា ស្រាបៀរ លីអូ ពិតជាចែករង្វាន់ពិតប្រាកដមែន»។

យោងតាមលោក លោក អ៊ូ ស៊ីនួន អ្នកតំណាងរបស់ក្រុមហ៊ុនស្រាបៀរ បានឲ្យដឹងថា កម្មវិធីនៅឆ្នាំនេះ ទទួលបាននូវភាពជោគជ័យខ្លាំង គួរឲ្យកត់សម្គាល់ជាងកម្មវិធីកាលពីឆ្នាំមុនៗ។ បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ លោក អ៊ូ ស៊ីនួន បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់ការគាំទ្រដ៏មានតម្លៃរបស់អតិថិជន ដែលបានគាំទ្រកម្មវិធីគាស់ឈ្នះ ៤០,០០០ដុល្លាររាល់ថ្ងៃ»។

សម្រាប់កម្មវិធី កម្មវិធីគាស់ឈ្នះ ៤០,០០០ ដុល្លាររាល់ថ្ងៃ រដូវកាលថ្មី ឆ្នាំ២០១៩ ស្រាបៀរ លីអូ នៅតែបន្តចែករង្វាន់ ជាច្រើនបន្តទៀត ជូនអតិថិជន ដែលក្នុងនោះ រង្វាន់រួមមានទឹកប្រាក់ ១០០ដុល្លារ, ១,០០០ដុល្លារ និង រង្វាន់ធំ១០,០០០ដុល្លារ និងរង្វាន់ជាច្រើនទៀត៕