(ថៃ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើង គោកកម្ពុជា ជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ណាថាផុនស្រ៊ីស្វាសឌី (NATHPHON SRISWASDI) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅនៅព្រះរាជាណាចក្រថៃឡង់។

គោលបំណង នៃជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ គឺដើម្បីបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងអគ្គនាយកដ្ឋានយោធសិក្សា នៃព្រះរាជាណាចក្រថៃឡង់ និងបញ្ជាកាដ្ឋានកងទ័ពជើងគោកកម្ពុជា ក្នុងការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពកងទ័ពកម្ពុជា។

ឧត្តមសេនីយ៍ឯក ណាថាផុនស្រ៊ីស្វាសឌី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានចិត្តសប្បាយរីករាយដែលបានទទួល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ អគ្គនាយកយោធសិក្សារូបនេះ បានបញ្ជាក់ថា ភាគីថៃរីករាយនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅក្នុងការបណ្ដុះបណ្ដាលកងទ័ពកម្ពុជា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងកងទ័ព នៃព្រះរាជាណាចក្រថៃឡង់ ជាពិសេសអគ្គនាយកដ្ឋានយោធសិក្សានៃព្រះរាជាណាចក្រថៃឡង់
និងយោធាចារ្យទាំងអស់ដែលមានយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អនៅក្នុងការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា៕