(ស្វាយរៀង)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពីធីចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថកងរាជធានីភ្នំពេញ ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីវិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ទោ វ៉ មិញ លឿង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ព្រមទាំងលោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្តផងដែរ៕