(បាត់ដំបង)៖ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់ម៉ូតូសេរីទំនើបនៅកម្ពុជា ដោយកត្តារីកលូតលាស់នៃសេដ្ឋកិច្ច និងសុខសន្តិភាព តំណាងសាខាចែកចាយម៉ូតូម៉ាកល្បី TVS បានសម្ពោធហាងម៉ូតូសាខាខេត្តបាត់ដំបងជាផ្លូវការ កាលពីចុងខែមីនា ឆ្នាំ២០១៩ ជាមួយនឹងការប្រកាសតាំងលក់ម៉ូតូម៉ាកល្បី TVS នៅទីផ្សារប្រទេសកម្ពុជាផងដែរ ។
លោក Viswa អ្នកគ្រប់គ្រងទូទៅមកពីប្រទេសឥណ្ឌាបានថ្លែងថា ម៉ូតូម៉ាកTVS គឺជាប្រភេទម៉ាកម៉ូតូល្បី ផលិតនៅប្រទេសឥណ្ឌា មានគុណភាពលំដាប់ថ្នាក់ពិភពលោក។ ម៉ូតូម៉ាក TVS បានបង្កើតឡើងនៅឆ្នាំ ១៩៧១ ដែលបច្ចុប្បន្នមានរោងចក្រផលិតចំនួន៤កន្លែងធំៗ ដែលក្នុងនោះរោងចក្រចំនួន៣ទីតាំងនៅក្នុងប្រទេសឥណ្ឌា និង ១ទីតាំងទៀត ស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
លោក Viswa បានបញ្ជាក់ថា ម៉ូតូម៉ាក TVS ត្រូវបានផលិតឡើង ដោយប្រើបច្ចេកវិទ្យាថ្មីតាមបែបទាន់សម័យ តាមតម្រូវការរបស់យុវវ័យមានជាច្រើនប្រភេទ មានម៉ូតូធុនតូច ប្រភេទអូតូ និងម៉ូតូធុនធំប្រភេទប្រណាំង ដែលជាប់ចំណាត់ថ្នាក់លេខ២ ជាម៉ូតូលក់ដាច់ជាងគេនៅក្នុងប្រទេសឥណ្ឌា និងលេខ៧ក្នុងពិភពលោក បានចែកចាយតាមសាខាចំនួន៦១ប្រទេស ដែលមានប្រទេសកម្ពុជាផងដែរ ។
ទន្ទឹមនឹងនោះ លោក ម៉ក់ ចន្ទវណ្ណះ តំណាងក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា TVS បានថ្លែងថា ម៉ូតូTVS ទើបនឹងបាននាំចូលមកទីផ្សារកម្ពុជានាឆ្នាំ ២០១៨ ដោយមានមានសង្ឃឹមយ៉ាងមុតមាំថា TVS នឹងក្លាយជាម៉ូតូម៉ាកដែលមានប្រជាប្រិយ៍ភាពសម្រាប់យុវវ័យ ដោយសារតែចំណុច ពិសេសជាច្រើនដូចជា៖
១៖ ម៉ូតូមានប្រព័ន្ធ I-Start កំដៅម៉ូតូបានលឿន បន្ទាប់ពីបញ្ឆេះភា្លម
២៖ មានឡាប៉ូស្វិត មិនស្នាម មិនឆ្កូត ធានាមិនបែកបាក់
៣៖ មានប្រព័ន្ធ I-charge កនែ្លងសាកទូរស័ព្ទ ចាក់បទចំរៀង MP3 និងវិទ្យុ
៤៖ ស្លាបចំហៀងខាងមុខរចនាឡើងអាចធន់ និងកំលាំងសំពាធខ្យល់ រក្សាលំនឹងបានល្អ ជាពិសេសប្រើបច្ចេកវិទ្យាថ្មី សន្សំសំចៃសាំង និងស៊ីសាំងតិច និងមានចំណុចពិសេសជាច្រើនទៀតតាមបែបសម័យទំនើប ។
ពិធីសម្ពោធហាងនេះ បានធ្វើឡើងជាមួយវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលសបញ្ជាក់ពីការគាំទ្រម៉ូតូគុណភាពខ្ពស់ TVS នៅកម្ពុជា ។ បន្ទាប់ពីការថ្លែងសារដោយតំណាងក្រុមហ៊ុនម៉ូតូម៉ាក TVS រួចមក លោកប្រធានអគ្គនាយកបានកាត់ខ្សែបូរសម្ពោធហាងលក់ម៉ូតូ TVS ចាប់ពីពេលនេះតទៅ ។
បើសិនជាលោក លោកស្រីមានចំណាប់អារម្មណ៍ធ្វើការចែកចាយបន្ត ឬជាវរាយ សូមអញ្ជើញមកទស្សនាការិយាល័យតាំងបង្ហាញផ្ទាល់ ស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឬ ទំនាក់ទំនងមកកាន់ផ្នែកលក់៖ ០១៧ ៧៩៧៧៩៧ និង០៩៩ ៥០០ ៣៥៣ សម្រាប់ព័ត៌មានលម្អិត ៕