(កំពង់ឆ្នាំង)៖ តែមួយរាត្រីតែប៉ុណ្ណោះកាលពីចុងសប្តាហ៍កន្លងទៅ នៅទីរួមខេត្តកំពង់ឆ្នាំង ក្នុងកម្មវីធីប្រគំតន្ត្រីស្រាបៀរកម្ពុជា Rock the Nation អ្នកឈ្នះរង្វាន់ធំៗ ៤០លានរៀល និង ៤លានរៀល ពីក្រវិុលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងស្រាបៀរកម្ពុជា មានរហូតទៅដល់ ៥ រង្វាន់ឯណោះ ដែលរង្វាន់ទាំងអស់នោះរួមមាន ទឹកប្រាក់ ៤០លានរៀល ចំនួន២រង្វាន់ និង ៤លានរៀល ចំនួន៣រង្វាន់។
លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានផ្នែករៀបចំកម្មវិធីប្រគុំតន្រ្តី Rock the Nation បានបញ្ជាក់ថា អ្នកឈ្នះរង្វាន់ធំៗខាងលើសុទ្ធតែជាអ្នករស់នៅខេត្តកំពង់ឆ្នាំងផ្ទាល់តែម្តង ហើយអ្នកឈ្នះរង្វាន់ទាំងនោះគឺសុទ្ធតែជាអតិជនដែលបានជាវស្រាបៀរកម្ពុជា និង ភេសជ្ជៈប៉ូវកម្លាំង វើក ពិសាពេលកំពុងទស្សនាការប្រគំ តន្ត្រីរបស់នេះ ជាមួយក្រុមគ្រួសាររបស់ពួកគេ។
លោកបន្តទៀតថា អ្នកឈ្នះរង្វាន់ធំៗទាំងនោះរួមមាន៖ លោក មាន សៀងហៃ ឈ្នះ ៤០លានរៀល អ្នកស្រុករលាប្អៀរ និង លោក ទំហាង លោក ហ៊ូ សាមឿន និង លោក ស៊ុ សុហាន ឈ្នះ ៤លានរៀល ពីស្រាបៀរកម្ពុជា រីឯអ្នកឈ្នះ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក គឺបានទៅលើលោក អ៊ីង ជាវគង់ អ្នកមកពីឃុំផ្អេរ ស្រុកកំពង់ឆ្នាំង ហើយអតិថិជនមានសំណាងទាំងនេះបានរៀបចំឯកសារប្តូររង្វាន់រួចរាល់អស់ហើយ៕