(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានផ្ញើព្រះរាជសារជូនពរថ្ងៃខួបកំណើតសម្តេចនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទូលព្រះបង្គំជាខ្ញុំ មានបិតិសោមនស្សរីករាយ ជាអនេកប្បការ ដោយបានទទួលព្រះរាជទានដ៏ឧត្តុង្គឧត្តមពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះរាជហ ឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារ ប្រសិទ្ធសព្ទសាធុការពរជ័យ សិរីមង្គល រួមនិងផ្កាដ៏ស្រស់ល្អមួយកន្ត្រក ដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ទូល ព្រះបង្គំជាខ្ញុំនៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៥ នេះ។

ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងថ្វាយនូវអំណរព្រះមហារាជគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមលើកហត្ថប្រណម្យបួងសួងដល់ វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសសូម ទេវតា ថែរក្សាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ព្រះនាម ទុង្សាទេវី សូមប្រទានប្រោះព្រំទឹកអម្រឹត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះជាសារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន៖