(កំពត)៖ នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនេះ ជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃ សមត្ថភាពផលិតពីមុន។
ខាងក្រោមប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែបានជួយដោះស្រាយបញ្ហារបស់កម្ពុជា រួមទាំងការផ្គត់ផ្គង់ទឹកស្អាតនេះផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរាជធានីភ្នំពេញ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ២ភាគ៣ គឺជាការជួយរបស់រដ្ឋាភិបាលជប៉ុន។
*សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលសម្ពោធនៅថ្ងៃនេះ នឹងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋយ៉ាងច្រើន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កន្លែងសាងសង់ប្រព័ន្ធគ្រប់គ្រងទឹកស្អាតនៅពេលនេះ ស្ថិតមិនឆ្ងាយពីទីតាំងដែលជប៉ុន ធ្វើព្រលានយន្តហោះដើម្បីប្រើប្រាស់ពីអតីតកាល បម្រើដល់ការគ្រប់គ្រងកម្ពុជានោះទេ។ តែការឈរជើងរបស់ជប៉ុនពីអតីតកាល ខុសពេលបច្ចុប្បន្ន។
*សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីជោគជ័យ នៃយុទ្ធសាស្ត្រចំនួនពីររបស់សម្តេចដែលនាំឲ្យខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។
*សម្តេចបានបន្តថា យុទ្ធសាស្ត្រទាំងពីរនោះ គឺការប្រែក្លាយតំបន់អតីតសង្គ្រាមទៅជាតំបន់សន្តិភាព តំបន់អភិវឌ្ឍន៍ និងជាទីផ្សារ មួយវិញទៀត គឺការអនុវត្តយុទ្ធសាស្ត្រប្រែក្លាយតំបន់ ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាក៏កំពុងពិភាក្សាជាមួយឡាវ និងថៃ ដើម្បីបើកច្រកព្រំដែនមួយចំនួនទៀត ដើម្បីពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពតជាខេត្តមួយដែលមានការអភិវឌ្ឍក្រោយគេបន្តិច ហើយក៏ជាខេត្តមានការដោះដូរអភិបាលខេត្តច្រើនជាងគេផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃអនាគតខេត្តកំពត ត្រូវមានកំពង់ផែទឹកជ្រៅមួយសម្រាប់ដឹកទំនិញចេញទៅក្រៅប្រទេស។
*សម្តេចតេជោ បានថ្លែងថា ការអភិវឌ្ឍខេត្តកំពត គឺផ្តើមចេញពីការរកបាននូវសុខសន្តិភាព និងការដាកចេញនូវយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៣ ខែមេសា សម្តេច និងឯកអគ្គរដ្ឋទូតជប៉ុន នឹងដឹកដៃគ្នាដើរកាត់ស្ពានជ្រោយចង្វារទី១ ដែលដាក់ដំណើរការឡើងវិញ ក្រោយជួសជុលរួចរាល់។
*សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យសាងសង់ទំនប់បង្ហៀរទឹកសម្រាប់
*សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំកិច្ចប្រជុំសាងសង់ទំនប់ទប់ទឹកមួយ សម្រាប់ទាញយកទឹកសាបសម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋ និងសម្រាប់ទប់ទឹកប្រៃកុំឲ្យហៀរចូលកន្លែងផ្គត់ផ្គង់ទឹកសាប។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះប្រើប្រាស់សន្សំសំចៃទាំងទឹក និងថាមពលអគ្គិសនី
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមេដឹកនាំប្រទេសមិនមែន ជាការងាយស្រួលនោះទេ ត្រូវគិតទាំងអស់ទាំងបញ្ហាទឹក និងភ្លើងរបស់ប្រជាពលរដ្ឋប្រើប្រាស់ និងបញ្ហាផ្សេងៗជាច្រើនទៀត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយខឹងចំពោះអ្នកវិភាគទាំងឡាយអំពីការខ្វះថាមពលអគ្គិសនី ដោយសម្តេចបានលើកឡើងថា ជាអ្នកវិភាគមិនយល់អ្វីទាំងអស់
*សម្តេចតេជោ ព្រមានកាត់ផ្តាច់ការប្រើប្រាស់អគ្គិសនីនៅផ្ទះរបស់អ្នកវិភាគទាំងនោះ។
*សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ក្រុមអ្នកវិភាគដែលតែងតែរិះគន់រឿងករណីផ្ដាច់ភ្លើងដោយថា រកលេសដើម្បីបង្កើនវារីអគ្គិសនី គឺជាការរិះគន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។
*សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនទាន់ប្រើពាក្យសម្ដីអសុរស ដូចប្រធានាធិបតេយ្យហ្វីលីពីននោះទេ ដោយសម្ដេចគ្រាន់តែប្រើប្រាស់គ្រៀមភាសាប៉ុណ្ណោះ។
*សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ក្រុមអ្នកវិភាគដែលតែងតែរិះគន់ រឿងករណីផ្ដាច់ភ្លើងដោយថា រកលេសដើម្បីបង្កើនវារីអគ្គិសនី គឺជាការរិះគន់ដែលគ្មានមូលដ្ឋានច្បាស់លាស់
*សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការប្រែប្រួលអាកាសធាតុ នៅតែជាកង្វល់រួមរបស់ប្រជាជននៅលើពិភពលោកទាំងមូល។
*សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានឈ្មោះជប៉ុន ដែលគ្រូពេទ្យជប៉ុនដាក់ជូនសម្ដេចកាលពីពេលកន្លងទៅ។
*សម្ដេចតេជោនាយករដ្ឋមន្ដ្រីថា សម្ដេចតែងតែដាក់គ្រាប់ភ្នែកបន្ថែម ទៅតាមជាប់ខ្លួនជានិច្ច មិនថា នៅក្នុងប្រទេស ឬទៅក្រៅប្រទេសនោះទេ។
*សម្ដេចតេជោ ហ៊ុន សែន ឲ្យបញ្ជូនទិន្នន័យអំពីការផលិតថាមពលអគ្គិសនី រៀងរាល់ថ្ងៃមកសម្ដេច ដើម្បីឲ្យសម្ដេចដឹងអំពីទិន្នន័យនៃការខ្វះខាតភ្លើង។
*សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យផ្ដាច់ភ្លើងផ្ទះអ្នកវិភាគទាំងឡាយណា ដែលចេញមកវិភាគថា ការដាច់ភ្លើងដើម្បីគ្រាន់តែរកលេសបង្កើនវារីអគ្គិសនីបន្ថែម។
*សម្ដេចតេជោនាយករដ្ឋមន្ដ្រី ថា ដោយសារការវាយតម្លៃខុសរបស់ក្រុមអ្នកនយោបាយប្រឆាំងនោះហើយ ទើបពួកគេមិនដែលយកឈ្នះម្ដងណានោះឡើយ។
*សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនត្រូវតបតជាមួយទណ្ឌិត សម រង្ស៊ី ដែលអំពាវនាវឲ្យកងទ័ពបោះបោរ។
*សម្ដេចតេជោ ហ៊ុន សែន ជឿជាក់លើគុណភាព នៃការសាងសង់របស់ជប៉ុន ដែលបានជួយសាងសង់សមិទ្ធផលនានានៅកម្ពុជា។
*ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា គ្រប់ជំនួយរបស់ជប៉ុនទាំងអស់ សម្ដេចត្រឹមតែបានមកកាត់ខ្សែបូប៉ុណ្ណោះ ហើយលុយជប៉ុនគេអ្នកកាន់ខ្លួន ឯងមិនមែនសម្ដេចអ្នកកាន់នោះទេ
*សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង០៩៖៤៨នាទី៕