Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី គន់ គីម ប្រាប់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ឲ្យបង្កើនការយកចិត្តទុកដាក់ជួយដល់សមាជិកគ្រប់រូប ពិសេសលើបញ្ហាសុខភាព

02-04-2019 09:20

(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញ ប្រគល់ផ្ទះអំណោយ របស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ លោក យិន ស៊ី យ៉ុន សមាជិកអតីត យុទ្ធជន រស់នៅភូមិជីកែ សង្កាត់វិហារលួងក្រុងសួង ខេត្ត ត្បូងឃ្មុំ។

ក្នុងពិធីនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ក៏មានការចូលរួមពី លោក ជាម សោភ័ណ្ឌ អភិបាល ខេត្ត ត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ក្នុងទឹកមុខប្រកបដោយក្តីរីករាយ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានប្រាប់ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ទន្ទឹមនឹងការខិតខំជួយដោះស្រាយទុក្ខលំបាកជូនអតីតយុទ្ធជន ដែលលំបាកខ្វះខាត យកចិត្តទុកដាក់ លើសុខភាពពួកគាត់ ពេលគាត់ឈឺស្កាត់យប់ព្រលប់ ត្រូវខ្នះខ្នែងបញ្ជូនគាត់ទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ពេលមានធុរះត្រូវនាំគ្នាជួយគាត់ភ្លាម។

ហេតុដូច្នេះហើយ ទេសរដ្ឋមន្ដ្រី បានណែនាំឲ្យ មានការ ចងក្រងពួកគាត់ជាក្រុម ដោយជ្រើសរើសក្នុង ចំណោម ពួកគាត់ ឲ្យធ្វើជាប្រធានក្រុមដើម្បីងាយស្រួលគ្រប់គ្រងគ្នា ហើយនៅពេលពួកគាត់ មានការអ្វីមួយគាត់រាយការណ៍ឲ្យបាន ទាន់ពេលវេលា។

ជាមួយគ្នានេះ លោក យិន ស៊ី យ៉ុន ដែលទទួលបានផ្ទះ តាមរយៈ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ផ្ទះជូនពួកគាត់ និងសូមអរគុណដល់លោក គន់ គីម ក្នុងនាមជាសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ដែលតែងតែចុះសួរសុខទុក្ខ និងជួយដោះស្រាយការលំបាកជូនពួកគាត់៕