(ភ្នំពេញ)៖ អំពើជួញដូរមនុស្ស ជាបញ្ហាស្មុគស្មាញ និងជាងំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលកំពុងតែមានស្ទើគ្រប់ប្រទេស នៅលើសាកលលោក។ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរូម និងបានខិតខមគ្រប់ផ្នែក និងគ្រប់វិស័យពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ យើងត្រូវធ្វើផែនការអនុវត្តឲ្យបានច្បាស់លាស់ ដោយគ្រោងថវិកា សំភារៈ មធ្យោបាយគ្រប់គ្រាន់ ក្នុងការអនុវត្ត ភារកិច្ចទៅតាមផែនការ និងជំនាញរបស់នាយកដ្ឋាន ដោយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការដៃគូពាក់ព័ន្ធ ក្នុងការផ្តល់សេវាជូនដល់ជនរងគ្រោះ និងដោះស្រាយឲ្យទាន់ពេលវេលា ជូនជនរងគ្រោះ។ នេះជាការលើកឡើងរបស់ លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យ និងតាមដានធនុវត្តការងារកន្លងមក។ កិច្ចប្រជុំនេះ រៀបចំធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសង្គមកិច្ច។
បន្ដែមពីលើនេះ លោក ញឹក វណ្ណារ៉ា បានឲ្យដឹងថា នៅតាមក្រសួងស្ថាប័ន និងអង្គការ មិនមែនរដ្ឋាភិបាល ដែលជាអនុប្រធាន សមាជិក នៃក្រុមការងារការពារជនរងគ្រោះដោយអំពើហិង្សា ជួញដូរមនុស្ស បានអនុវត្តសកម្មភាពជាច្រើន ពិសេសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមារណកម្មជនរងគ្រោះ គឺជាការងារស្នួលរបស់នាយកដ្ឋាននេះ។
កិច្ចប្រជុំនាពេលនេះ មានគោលបំណងពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពការការពារ និងជួយជនរងគ្រោះគ្រប់រូបភាព ការអនុវត្តច្បាប់ ការផ្តន្ទាទោស ជនល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទប្រកបដោយភាពអយុត្តិធម៌ និងការផ្តល់សេវា ដែលមានគុណភាព និងសមស្រប ក្នុងគោលដៅរួមដើម្បីដោះស្រាយ និងលុបបំបាត់ទម្រង់នៃអំពើជួញដូរមនុស្ស ព្រមទាំងអំពើធ្វើអាជីវកម្មផ្លូវភេទ និងអំពើគេងប្រវ័ញ្ចគ្រប់រូបភាប ដែលកើតមាននៅក្នុងប្រទេសកម្ពុជា។
លោក ញឹក វណ្ណារ៉ា សង្ឃឹមថា លិខិតបទដ្ឋានគត្តិយុត្តិជាតិ អន្តរជាតិ ត្រូវបាន និងកំពុងអនុវត្តយ៉ាងសកម្ម និងប្រសិទ្ធភាពត្រូវតែបន្តឲ្យបានទូលំទូលាយ សម្រាប់ជាឧត្តមប្រយោជន៍ជួយដល់ជនរងគ្រោះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជួញដូរមនុស្ស បានបែងចែកក្រុមការងារអន្តរក្រសួងស្ថាប័នចំនួន០៦ ក្នុងនោះក្រុមការងារការពារជនរងគ្រោះ ដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារការពារជនរងគ្រោះ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។
វិស័យសង្គមកិច្ច មានច្បាប់គោលនយោបាយ បទដ្ឋានគតិយុទ្ធជាច្រើនសម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដូចជា ច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីការថែទាំជំនួស ចំពោះកុមារ និងបទដ្ឋានការថែទាំ ជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ ដែលស្នាក់នៅមណ្ឌល និងមានឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ៕