(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ ចែកចាយទឹកថ្មី។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងបញ្ជាក់ថា រដ្ឋាករទឹកនឹងផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕