(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនជាដាច់ខាតឱ្យទណ្ឌិត សម រង្ស៉ី ដោយសារតែប្រមាថធ្ងន់ធ្ងរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ថាជាកូនមេដឹកនាំវៀតណាម (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសហៅលោក លឺ ឡាយស្រេង ឱ្យត្រឡប់ចូលប្រទេស ហើយប្រាប់ថា គ្មាននរណាចាប់ទេ (ចុចអាន)
៣៖ លោក លឺ ឡាយស្រេង ចេញវីដេអូថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ក្រោយប្រកាសមិនចាប់ខ្លួនលោកពេលត្រឡប់មកកម្ពុជា (ចុចអាន)
៤៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង នៅបន្តគ្រប់គ្រងសកម្មភាពផ្លូវដែក រហូតដល់កិច្ចព្រមព្រៀង និងដៃគូថ្មី (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់បៀវត្សសម្រាប់ខែមេសា ត្រូវបើកតែម្តងបញ្ចូលគ្នា នៅមុនបុណ្យចូលឆ្នាំខ្មែរ បូករួមទាំងប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន៖ ជាង៣៤ឆ្នាំមកនេះ រាជរដ្ឋាភិបាលមិនដែលយកប្រាក់ជំនួយ ឬប្រាក់កម្ចីពីបរទេសបើកប្រាក់ខែឲ្យមន្ត្រីរាជការទេ, ឥឡូវនេះកម្ពុជាមានលទ្ធភាពដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងបើក២សប្តាហ៍ម្តង (ចុចអាន)
៧៖ សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រឹងប្រែងរក្សាទឹកទុក ក្នុងពេលមានភ្លៀងធ្លាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់ (ចុចអាន)
៨៖ FRESH NEWS ដាក់ភស្តុតាងបន្ថែមជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់បន្ទុកថែមលើសំណុំរឿងប្តឹងលោក ផែង វណ្ណៈ (ចុចអាន)
៩៖ រដ្ឋសភា ចេញសេចក្តី ប្រកាសស្ដីពីលទ្ធផលសម័យប្រជុំសភាលើកទី២ នីតិកាលទី៦ ដោយអនុម័តលើរបៀបវារៈចំនួន៤ (ចុចអាន)
១០៖ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្លាំងអាវុធហត្ថទាំងអស់ ត្រូវតាមដានរាល់សកម្មភាពដែលបំពានច្បាប់ ត្រូវតែបង្ក្រាបភ្លាម ដើម្បីការពារប្រជាជន ការពារទឹកដី ការពារអំណាចរដ្ឋដែលកើតចេញពីការបោះឆ្នោត (ចុចអាន)
១១៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា៖ ៣ខែ ឆ្នាំ២០១៩ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង៥០០នាក់ ខណៈអ្នកស្លាប់ក្នុង១ថ្ងៃ ជាមធ្យមរហូតទៅដល់១១នាក់ (ចុចអាន)
១២៖ អគ្គិសនីកម្ពុជា ចំណាយ២៧លានដុល្លារ ពង្រាយប្រព័ន្ធថាមពលអគ្គិសនីព្រះអាទិត្យជាង១០ម៉ឺនប្រព័ន្ធ បំពាក់តាមលំនៅដ្ឋានប្រជាពលរដ្ឋជនបទ (ចុចអាន)
១៣៖ ទីបំផុត! ជនញៀនថ្នាំដែលបើករថយន្តបុករះ នៅខណ្ឌទួលគោក បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន (ចុចអាន)
១៤៖ រមណីយដ្ឋានអង្គរទទួលភ្ញៀវអន្តរជាតិជិត៧៩ម៉ឺននាក់ រកបានចំណូលជិត៣៦លានដុល្លារ នៅត្រីមាសដំបូង, ថវិកាជាង១.៥លានដុល្លារ ត្រូវឧបត្ថម្ភចូលមូលនិធិគុន្ធបុប្ផា! (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ តុលាការម៉ាឡេស៊ីផ្តន្ទាទោសស្ត្រីវៀតណាមក្នុងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ ដាក់ពន្ធនាគារ៣ឆ្នាំ (ចុចអាន)
២៖ ម្តាយចុងនាង Doan Thi Huong រីករាយដែលកូនរួចទោសប្រហារជីវិត ក្នុងករណីឃាតកម្មលើបងប្រុសលោក គីម ជុងអ៊ុន (ចុចអាន)
៣៖ មេ Facebook ចង់ឲ្យរដ្ឋាភិបាលប្រទេសនានា ចូលរួមជួយគ្រប់គ្រងការប្រើប្រាស់បណ្តាញអ៊ីនធើណែត (ចុចអាន)
៤៖ កូរ៉េខាងជើងបញ្ចេញប្រតិកម្មជាលើកដំបូង ជុំវិញករណីក្រុមជនបិទមុខសម្រុកចូលលួចព័ត៌មានក្នុងស្ថានទូតរបស់ខ្លួន ដែលអាចមានពាក់ព័ន្ធ នឹង FBI របស់អាមេរិក (ចុចអាន)
៥៖ ព្រះចៅអធិរាជជប៉ុន Akihito នឹងដាក់រាជ្យនៅថ្ងៃទី៣០ ខែមេសា, រជ្ជកាលនៃអធិរាជថ្មីនឹងត្រូវប្តូរឈ្មោះទៅជា Reiwa វិញ (ចុចអាន)
៦៖ ក្រុមធ្វើឃាតអ្នកកាសែត Khashoggi នៅក្នុងស្ថានកុងស៊ុលតួកគី ធ្លាប់ទទួលការហ្វឹកហ្វឺនជំនាញលើទឹកដីអាមេរិក, នេះបើតាមវ៉ាស៊ីនតោនប៉ុស្តិ៍ (ចុចអាន)
៧៖ ករណីដាច់ចរន្តអគ្គិសនីកើតឡើងជាថ្មីនៅវេណេស៊ុយអេឡា, រដ្ឋចំនួន២០ រួមទាំងរដ្ឋធានីការ៉ាកាស់ត្រូវរងគ្រោះ (ចុចអាន)
៨៖ ចិនបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យជំនាន់ថ្មី Tianlian II-01 ឡើងទៅកាន់ទីអវកាសដោយជោគជ័យ (ចុចអាន)