(កណ្តាល)៖ លោក ជុំ បីត ប្រធានសហភាពសហជីពការងារកម្មករដើម្បីអភិវឌ្ឍន៍ ព្រមទាំងក្រុមប្រឹក្សាភិបាលទាំងអស់ នៃសហភាពសហជីព នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានយកអំណោយមួយចំនួនចែកជូន កុមារកំព្រាចំនួន២៧នាក់ នៅអង្គការកុមារដ្ឋានម្លប់ ដែលជាអង្គការជួយ ដល់កុមារដែលឪពុកម្តាយបោះបង់ចោល ដែលមានអាសយដ្ឋាននៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក ជុំ បីត និងសហការីបានឧបត្ថម្ភដល់អង្គការកុមារដ្ឋានម្លប់ នូវអង្ករចំនួន៣បាវ, ទឹកត្រីចំនួន៥យួ, ទឹកស៊ីអ៊ីវចំនួន៥យួ, ត្រីខកំប៉ុងចំនួន៧យូរ, បីចេងចំនួន៥គីឡូក្រាម, មីកញ្ចប់ចំនួន៧កេះ, បីចេងចំនួន៥គីឡូ, ស្ករសចំនួន៥គីឡូ, ត្រីងៀតចំនួន៥គីឡូ និងទឹកសុទ្ធទឹកក្រូចជាច្រើនទៀត ព្រមទាំងឧបត្ថម្ភដល់កុមារទាំង២៧នាក់ ក្នុងម្នាក់ៗចំនួន១៥០០០រៀល។

សម្រាប់អំណោយនេះ ប្រធានអង្គការកុមារដ្ឋានម្លប់ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការប្រកបដោយសម្បុរសរបស់
លោក ជុំ បីត និងសហការី ដែលបានចំណាយពេល និងទ្រព្យធនផ្ទាល់ខ្លួនមកជួយដល់អង្គការកុមារដ្ឋានម្លប់ នាពេលនេះ៕