(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៥២៣គ្រឿង រកឃើញល្មើសច្បាប់២៦០គ្រឿង (ម៉ូតូ៤០%) អប់រំ១០៣គ្រឿង និងផាកពិន័យ១៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន៩៩៨គ្រឿង, អប់រំ៦៤គ្រឿង និងផាកពិន័យ១៤៣គ្រឿង៕