(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧ករណី ក្នុងនោះមានករណីប្រើប្រាស់ ៣ករណី និងជួញដូរ៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,០១៥ករណី ឃាត់មនុស្ស ៤,៣៧៦នាក់ (ស្រី ៣៦៩នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ ផងដែរ៕