(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើន ជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន១០គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃ ដ៏មានន័យជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី «A1 Concert» របស់ស្ថានីយទូរទស្សន៍ MYTV នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
គូស្វាមីភរិយាថ្មី ចំនួន២គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៥,០០០ដុល្លារ និង៨គូផ្សេងទៀត បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ១,០០០ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
គូស្វាមីភរិយាថ្មីមួយគូ លោក ឈន វាសនា និង លោកស្រី យ៉ូង ឆេង មកពីខេត្តប៉ៃលិន ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ៥,០០០ដុល្លារ បានឲ្យដឹងថា «យើងទាំងពីរនាក់ រំភើបភ្ញាក់ផ្អើលរកអ្វីមកប្រៀបមិនបានទេ ពេលដែលឮគេប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង»។
លោក អ៊ូ ស៊ីនួន អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធី ចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថា អតិថិជននៅតែ បន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ»។
សូមបញ្ជាក់ថា នេះជាការចាប់រង្វាន់លើកទី២ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ ដ៏មានន័យឆ្នាំ២០១៩នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក៕