Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឌី ពៅ ជំនួយការសម្ដេចតេជោ ហ៊ុន សែន រៀបចំពិធីបុណ្យបច្ច័យបួន និងចម្រើនព្រះជន្ម ជូនឧបាសិកា ទូច សុន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

01-04-2019 10:00

(កំពង់ចាម)៖ លោក ឌី ពៅ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ បានផ្តួចផ្តើមគំនិតប្រារព្ធពិធីបុណ្យកត្តញ្ញូ បច្ច័យបួន ចម្រើនព្រះជន្ម និងឡើងគេហដ្ឋានចាស់ ផ្លាស់មកទីតាំងថ្មី ជូនចំពោះឧបាសិកា ទូច សុន ដែលកំពុងមានជន្មាយុរស់នៅសព្វថ្ងៃ និងឧទ្ទិសកុសល ជូនដល់បុព្វការីជនទាំងឡាយ ដែលបានធ្វើកាលកិរិយាទៅកាន់លោកខាងមុខហើយនោះ។

នៅក្នុងពិធីបុណ្យតាមបែបសាសនា ដែលធ្វើ ឡើង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិព្រែកសង្កែ ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក៏មានការអញ្ជើញ ចូល រួមពីលោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន, លោក សេង ទៀង និង លោកស្រី ឈាង វណ្ណា, លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី ញាតិមិត្តជិតឆ្ងាយរបស់ឧបាសិកា ទូច សុន។

លោក ឌី ពៅ ព្រមទាំងក្រុមគ្រូសារ កូនចៅ ចៅទូតទាំងអស់ មានសន្ធាជ្រះថ្លាប្រកបដោយ កត្តញ្ញូ កត្តវេទី ចំពោះឧបាសិកា ទូច សុន ដែលកំពុងមានជន្មាយុ រស់នៅសព្វថ្ងៃ ដោយបាននិមន្ត ព្រះសង្ឃ ស្រោច ស្រពសុគន្ធាវារីជូនចំពោះឧបាសិកា ទូច សុន ប្រារព្ធពិធីនមស្ការព្រះរតនត្រ័យ សមាទាន សិល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា វេរភត្តាហារ ដារពិស្តា ប្រគេន ព្រះសង្ឃ ដើម្បីសុំនូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយ៉ឺន យូរចូល កើត មានដល់ឧបាសិកា ទូច សុន ដើម្បី ជាម្លប់ដល់កូនចៅ ចៅទូតជ្រកកោនជាម្លប់ជា យូរ អង្វែង តរៀងទៅ ម៉្យាងវិញទៀត សូមឧទ្ទិសដល់បុព្វការីជនទាំងឡាយ ដែលបានធ្វើកាល កិរិយា ទៅកាន់ លោកខាងមុខហើយនោះ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត ដោយប្រការណា មួយ ឡើយ។

នៅក្នុងពិធីនោះដែរ លោក ឌី ពៅ បានជូនអំណោយសារុង ក្រម៉ា និងថវិកាមួយចំនួន ជូនចាស់សិលវ័ន្ត ចាស់សិលវតី និងអ៊ុ ពូ មីងលោកយាយ លោកតា ដែលមានវត្តមានក្នុងពិធីបុណ្យតាមបែបសាសនានេះផងដែរ៕