(ភ្នំពេញ)៖ ការជ្រើសរើសនូវជំនាញ សម្រាប់អាជីពការងារពេញមួយជីវិតរបស់មនុស្សយើងម្នាក់ៗ គឺជារឿងដែលសំខាន់ និងមិនអាចមើលរំលងបាន។ ប្រសិនបើជ្រើសរើសត្រឹមត្រូវ អ្នកនឹងត្រូវខាតបង់ពេលវេលា ប្រាក់កាស ឬក៏អាចទទួលនូវវិប្បដិសារីដ៏ធំធេង ចំពោះការឋិតនៅក្នុងបរិយាកាសការងារ ដែលមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។
អ្នកប្រាកដជា បានជ្រាបខ្លះហើយថា ការជ្រើសរើសនូវជំនាញ ឬធ្វើអ្វីមួយដែលផ្ទុយពីចំណង់ចំណូលចិត្ត ប្រៀបដូចជាការបំផ្លាញនូវទេពកោសល្យដ៏ល្អពីធម្មជាតិរបស់ខ្លួន យ៉ាងដូច្នេះដែរ។ អ្នកត្រូវធ្វើវា ទាំងដែលមិនប្រសព្វ មិនពេញចិត្ត និងមិនសូវបានផលល្អ ដោយសារតែវាជាសកម្មភាព និងជំនាញដែលខុសពីចំណង់ចំណូលចិត្ត និងទេពកោសល្យពិតប្រាកដរបស់យើង។ ដូច្នេះហើយ តើយើងគួរធ្វើដូចម្តេចដើម្បីជ្រើសរើសជំនាញមួយដ៏ត្រឹមត្រូវ?
ផ្អែកលើបទពិសោធន៍ និងការសិក្សាស្រាវជ្រាវកន្លងទៀត មានកត្តាសំខាន់ៗចំនួន៤ ដែលយើងត្រូវគិតពិចារណា ដើម្បីជ្រើសរើសជំនាញមួយដ៏សមស្រប៖
១៖ ទេពកោសល្យពីធម្មជាតិ៖ មនុស្សម្នាក់ៗ តែងមានទេពកោសល្យពីកំណើតខុសៗគ្នា អ្នកខ្លះក៏ពូកែខាងគិតលេខ គណនាលំហាត់ ឬដោះស្រាយបញ្ហានានាទាក់ទងនឹងមុខវិជ្ជាពិត រីឯអ្នកខ្លះក៏ពូកែខាងសិល្បះ គំនូរ ឬក៏តន្ត្រីជាដើម ដែលជាហេតុធ្វើឱ្យមនុស្សយើងម្នាក់ៗ ចាប់យកអាជីពផ្សេងៗគ្នា។ មុនពេល ចាប់យកជំនាញណាមួយ យើងគប្បីធ្វើការវិនិច្ឆ័យ ថាតើលក្ខណះគោលនៃជំនាញនោះ ពិតជាត្រូវនឹងទេពកោសល្យពីធម្មជាតិរបស់យើងឬទេ។
២៖ ចំណង់ចំណូលចិត្ត៖ មនុស្សជាច្រើន ជាពិសេសប្អូនៗរៀនថ្នាក់វិទ្យាល័យ តែងសួរខ្លួនឯងថា «តើខ្ញុំគួររៀនជំនាញអ្វី?» ខណៈសំនួរដែលពួកគេគួរសួរបំផុតនោះ គឺ «តើជំនាញអ្វី ដែលសាកសមនឹងខ្ញុំ? «តើអ្នកដឹងទេ ចំណង់ចំណូលចិត្ត គឺជាកត្តាដ៏សំខាន់ក្នុងការនាំផ្លូវអ្នកទៅកាន់វិជ្ជាជីវៈដ៏សាកសម។ អ្នកគួរតែ ចំណាយពេលខ្លះ ដើម្បីស្វែងរកចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក ហើយគួរតែចំណាយពេលធ្វើការងារអ្វី ដែលទាក់ទងនឹងវា ព្រោះថាវានឹងផ្តល់នូវលទ្ធផល ដែលហួសការរំពឹងទុក។
៣៖ តម្រូវការទីផ្សារការងារ៖ ដោយសារតែបច្ចុប្បន្ន ប្រទេសយើង ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ មានជំនាញជាច្រើន ដែលឋិតនៅក្នុងតម្រូវរបស់វិនិយោគិនទូទៅ តែក៏មានជំនាញមួយចំនួនមិនទាន់ឋិតនៅក្នុងតារាងតម្រូវការជាចាំបាច់ផងដែរ។ ដូច្នេះហើយ ក្នុងនាមជាសិស្សនិស្សិតដ៏ឆ្លាតវៃមួយរូប អ្នកគប្បីធ្វើការស្រាវជ្រាវ ឱ្យ បានច្បាស់ពីនិន្នាការតម្រូវការទីផ្សាការងារ និងសិក្សាពីជំនាញដែលអ្នកចាប់អារម្មរណ៍ ថាតើវា ឋិតនៅក្នុងតម្រូវការកម្រិតណា? តើជំនាញនោះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះនាពេលអនាគត?
៤៖ ជ្រើសរើសសាលា/មហាវិទ្យាល័យត្រឹមត្រូវ៖ មានបុរសម្នាក់ បាននាំចូលសត្ចចិញ្ចឹមពីរក្បាល ពីក្រៅប្រទេស ដែលសត្វទាំងពីរនោះសុទ្ធសឹងតែជាពូជឆ្លាតៗ ឆាប់បង្វឹកបាន។ ក្រោយមកគាត់ក៏បានលក់បន្តទៅកាន់ម្ចាស់ពីរផ្សេងគ្នា ដោយម្ចាស់ទីមួយ មិនចេះពីរបៀបបង្វឹកសត្វឡើយ គាត់តែងតែ វាយសត្វនៅពេលដែលមិនស្តាប់បង្គាប់ ឬមិនធ្វើតាម ជាលទ្ធផលម្ចាស់នោះមិនអាចបង្វិកសត្វនោះបានឡើយ។ ផ្ទុយពី ម្ចាស់ទីមួយ បុរសផ្សេងម្នាក់ ដែលបានទិញសត្វមួយទៀត យកទៅចិញ្ចឹម គាត់តែងតែយកចិត្តទុកដាក់លើការបង្វឹកសត្វ ហើយក៏មិនដែលប្រើហឹង្សាលើវាឡើយ ជាលទ្ធផលសត្វចិញ្ចឹមរបស់គាត់ ក៏ក្លាយជាសត្វដែលឆ្លាតមួយផងដែរ។
ឧទាហរណ៍ខាងលើ គឺជាកញ្ចក់ឆ្លុះបញ្ចាំងទៅនឹងការជ្រើសរើសគ្រឹះស្ថានបណ្តុះបណ្តាលដ៏ត្រឹមត្រូវមួយផងដែរ។ បើយើងក្រលេកមើលទីផ្សារអប់រំ នៅកម្ពុជាវិញ យើងនឹងឃើញថា មានគ្រឹះស្ថានអប់រំជាច្រើន ត្រូវបានបង្កើតឡើង នឹងរីកដុះដាលដូចជាផ្សិត ដែលវាបានផ្តល់នូវជម្រើសជាច្រើនដល់សិស្ស តែវាក៏ផ្តល់នូវផលវិបាកខ្លះ ក្នុងការរើសសាលា ដែលត្រឹមត្រូវផងដែរ។ ដូច្នេះហើយ ដើម្បីបញ្ចៀសនូវបញ្ហានានា ដែលអាចកើតមានឡើង អ្នកគប្បីសិក្សាពីព័ត៌មានទូទៅរបស់សាលានោះ ឱ្យបានលម្អិត រួមមាន មុខជំនាញដែលគេបណ្តុះបណ្តាល កម្រិតការទទួលស្គាល់ សាស្ត្រាចារ្យ និងគុណភាពអប់រំ តាមរយៈសិស្សនិស្សិតដែលបញ្ចប់ការសិក្សាផងដែរ។
ការសិក្សា គឺជាការវិនិយោគមួយដែលចំណាយរយៈពេលវែង អ្នកខ្លះអាចនឹងប្រើរយៈពេលជាច្រើនឆ្នាំ ដើម្បីបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងកម្មវិធីមួយ។ ដូច្នេះហើយ យើង ម្នាក់ៗគប្បីគិតពិចារណា ស្រាវជ្រាវព័ត៌មានដែលពាក់ពន្ធ័ឲ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកឲ្យឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន ហើយអ្វីដែលមិនអាចខ្វះបាននោះគឺ ការជ្រើសរើសសាលារៀនដែលមាន បច្ចេកទេសបង្រៀនកម្រិតស្តង់ដា រួមទាំងមានការទទួលស្គាល់លក្ខណៈអន្តរជាតិ។
ជាក់ស្តែងដូចជា វិទ្យាស្ថាន Camed Business School គឺជាវិទ្យាស្ថានដែលផ្តល់ការបណ្តុះបណ្តាលទៅលើជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ ស្របទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិ IFRS ហើយក៏មានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសនោះគឺ សមាគមគណនេយ្យករជំនាញអន្តរជាតិ (ហៅកាត់ថា ACCA ដែលមាន ការទទួល ស្គាល់១៨៣ប្រទេសទូទាំងពិភពលោក)។
ការសិក្សានៅ វិទ្យាស្ថាន Camed Business School និស្សិតនឹងទទួលបាននូវបទពិសោធន៍ការអប់រំ ដ៏អស្ចារ្យ។ សូមចាប់ផ្តើមកសាងជម្រើសដ៏ឆ្លាតវៃ របស់អ្នកនៅថ្ងៃនេះ ជាមួយនឹង វិទ្យាស្ថាន Camed Business School ដោយគ្រាន់តែចូល ទៅកាន់ គេហទំព័រ៖ http://www.cam-ed.com សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 023 986 522/ 523/ 960/ 961 ។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕