(ភ្នំពេញ)៖ MISTERBREW COFFEE Cambodia ដែលបានចាប់ផ្ដើមបើកដំណើរការតាំងពីខែកក្កដា ឆ្នាំ២០១៦ ដោយផ្ដើមពីការលក់កាហ្វេនៅលើឡាន ដែលគេតែងនិយមហៅថា «​កាហ្វេចល័ត MISTERBREW COFFEE Cambodia» មានទីតាំងលក់ដំបូង នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម នៅជិតវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រែក្លាយខ្លួនជាហាងកាហ្វេមួយដ៏ទំនើប ទីធ្លាធំទូលាយ រចនាបថយ៉ាងស្រស់ស្អាត។

លោក ដួង ដារ៉ា ស្ថាបនិក MISTERBREW COFFEE Cambodia បានថ្លែងថា MISTERBREW COFFEE Cambodia ត្រូវបានបង្កើតឡើងដោយស្ថានិកជាជនជាតិខ្មែរ ១០០% ដែលមានទឹកចិត្ដស្រលាញ់ មុខរបរលក់កាហ្វេ និងចង់បង្ហាញទៅដល់មនុស្សទាំងអស់ឱ្យដឹងថា កាហ្វេរបស់ខ្មែរយើង គឺមិនចាញ់កាហ្វេប្រ៊េដន៍ ដែលមានតម្លៃថ្លៃនោះទេ គឺផ្ដល់ជូននូវកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យសម្រាប់ប្រជាជនយើង។

លើសពីនោះ លោកបន្ដថា «MISTERBREW COFFEE Cambodia បានពង្រីកវិសាលភាពបានដូចសព្វថ្ងៃនេះ គឺដោយសារតែកត្ដា៣យ៉ាងសំខាន់ៗ គឺ១៖ MISTERBREW COFFEE Cambodia តែងតែផ្ដល់នូវកាហ្វេដែលមានគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ, ទី២៖ មានក្រុមការងារដ៏ល្អ មានភាពរួសរាយរាក់ទាក់ និងផ្ដល់នូវសេវាកម្មដ៏ល្អ និងទី៣៖ ទីតាំងរបស់យើង គឺផ្ដល់ភាពងាយស្រួលដល់អតិថិជនយើងរកទិញបានព្រោះនៅទីប្រជុំជនល្អ»

ជាងនេះទៅទៀត ស្ថាបនិករូបនេះថ្លែងបន្ថែមថា «យើងបានភ្ជាប់នូវទស្សនវិស័យ ផ្ដល់ការហ្វេមួយកែវដ៏ឆ្ងាញ់ គុណភាពល្អសម្រាប់សុខភាព ប្រកាន់ភ្ជាប់នូវអនាម័យជាចម្បង និងតម្លៃសមរម្យ ទើបធ្វើឱ្យ MISTERBREW COFFEE Cambodia ទទួលបានការគាំទ្រ ពីសំណាក់ប្រជាជនខ្មែរ និងជនបរទេស​ ហើយការអភិវឌ្ឍខ្លួនពីការកាហ្វេតាមឡាន មកជាហាងកាហ្វេ ដែលមានទីតាំងច្បាស់លាស់ មានហាងជារបស់ខ្លួន មានកន្លែងអង្គុយញុំាការហ្វេធំទូលាយ អាចធ្វើកិច្ចការងារបានយ៉ាងស្រួល ផ្ដល់នូវផាកសុខភាព និងភាពរីករាយជូនដល់អតិថិជនយើង»

សូមជម្រាបថា កាលពីចុងខែមីនា ឆ្នាំ២០១៩ថ្មីៗនេះ MISTERBREW COFFEE Cambodia បានបើកសម្ពោធជាផ្លូវការ ដែលនៅទីតាំងចាស់ នឹងបានកែប្រែមុខមាត់ ថ្មីដែលស្ថិតនៅលើមហាវិថីព្រះនរោត្តម កែងនឹងផ្លូវ១៧២ (នៅជិតវិទ្យាល័យ ព្រះស៊ីសុវត្ថិ ) ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ-អន្ដរជាតិជាច្រើន ដែលតែងតែគាំទ្រ MISTERBREW COFFEE Cambodia។

ក្នុងឱកាសនោះ លោក ដួង ដារ៉ា ស្ថាបនិក MISTERBREW COFFEE Cambodia ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលស្រលាញ់ និងចូលចិត្ដកាហ្វេនៅហាងនេះ ។លោកបន្ដថា ក្រៅពីកាហ្វេ ក៏មានជាប្រភេទភេសជ្ជៈ កំពុងនិយមជាច្រើនទៀត ដូចជា ប្រភេទតែបៃតង តែក្រហម ដែលប្រើប្រាស់ស្លឹកតែ មានគុណភាព ខ្ពស់ នាំចូលពីបរទេស រួមទាំងទឹកផ្លៃឈើស្រស់ជាច្រើនប្រភេទ មាននំច្រើនជម្រើស ច្រើនរសជាតិ និងបម្រើអាហារ ទាំង៣ពេលផងដែរ ជាពិសេសមាននូវបន្ទប់ប្រជុំធំទូលាយ៕

ព័ត៌មានលម្អិត សម្រាប់កក់ ឬកុម្ម៉ង់ តាមរយៈទូរស័ព្ទលេខ៖ ០៨៦ ២២ ៩៩ ៥០ ឬទៅកាន់អាសយដ្ឋាន៖ ផ្ទះលេខ៥៦ មហាវិថីព្រះនរោត្ដម កែងផ្លវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ!