(ភ្នំពេញ)៖ តំណាងលោក ហ៊ុន ម៉ាណែត, លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងសប្បុរសជនខ្មែរក្នុងស្រុកនានា បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ អង្ករ សម្លៀកបំពាក់ និងថវិកា ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន២៥១នាក់ ស្ថិតនៅសាលាបឋមសិក្សាពញាក្រែក ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
ក្នុងពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រី មន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ សមាគមនារីខណ្ឌ យុជន អ.ម.ត និងយុវជន ស.ស.យ.ក សរុបប្រមាណជាង៣០០នាក់។
នាឱកាសប្រគល់ និងទទួលអំណោយនេះ លោកគ្រូ អ្នកគ្រូ ១៨៩នាក់ និងសិស្សានុសិស្ស៦២នាក់ផ្សេងទៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជននានា ឲ្យជួបប្រទះតែសេចក្ដីសុខ និងជោគជ័យគ្រប់ភារកិច្ច ក្នុងការដឹកនាំ បន្ទាប់ពីពួកគាត់ក្នុងម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភចំនួន២០,០០០រៀល (ពីរម៉ឺនរៀល) និងអាវចំនួន១ សម្លៀកបំពាក់សិស្សមួយ០១ឈុត សម្ភារសិក្សា០១ឈុត និងអង្ករ១០គីឡូក្រាម តាមរយៈលោក ជា ពិសី និងលោកស្រី អាន ផល្លា ជាមួយសប្បុរសជនខ្មែរ ដែលដឹកនាំដោយលោក ឡាំ ប្រុស ទីប្រឹក្សាពលករនៅសាធារណរដ្ឋកូរ៉េ។
ថ្លែងក្នុងពិធីនេះ លោក ជា ពិសី បានពន្យល់ឲ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ដោយយកចិត្តទុកដាក់ស្ដាប់លោកគ្រូ អ្នកគ្រូ ដែលជាមាតាបិតា ទី ២ របស់ សិក្សា នុ សិស្ស គ្រប់រូប ដូចពាក្យចាស់ លោក ពោលថា « មាតាបិតា ជា អាចារ្យ ទីមួយ ឬ ជា គ្រូ ទីមួយ ជា អ្នក បង្រៀន កូន ឲ្យចេះ និយាយ ឲ្យចេះ ដើរ ចេះ ឈរ ចេះ ស្លៀកពាក់ នោះ គឺជា កាតព្វកិច្ច របស់ មា តា បិតា ដែលជា គ្រូដើម »។
ចំណែក គ្រូបង្រៀន គឺជា អ្នកផ្ដល់ ចំណេះដឹង ចំណេះវិជ្ជា ទៅដល់ សិស្ស ដែល គេ ចាត់ទុកថា ជា គ្រូ ទី ២ របស់ សិស្ស ។ ដូចនេះ ទឹក ចិ ត្ដ គ្រូ មិន ខុសពី មាតាបិតា ដែលមាន សន្ដាន ចិ ត្ដ ទៅលើ កូន ឡើយ បើ ផ្ដើម ពី ពាក្យ ថា កូន នោះ គឺ មានន័យថា គ្រូ ចាត់ទុក សិស្សានុសិស្ស ប្រៀបដូចជា កូន របស់លោក ដែរ នោះ គឺ ទឹក ចិ ត្ដ ដែល ប្រកបដោយ មេ ត្ដា ករុណា មាន ព្រហ្ម វិហារធម៌ ចំពោះ សិស្សានុសិស្ស របស់លោក គ្រប់ៗ គ្នា៕