(ភ្នំពេញ)៖ គំរោងយក្ស The SeaGeat Suite នាថ្ងៃទី៣០ ខែមីនា ថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនមាស CIM លើគំរោង «ទិញខុនដូ ថែមមាស» ព្រមទាំងចែកមាសសុទ្ធ ចំនួន៨៨ដំឡឹង ដល់អតិថិជនរបស់ខ្លួនដែលទិញខុនដូ ពោលសម្រាប់អតិថិជនដែលទិញ១យូនីត នឹងទទួលបានមាស១ដំឡឹងផងដែរ។
លោក សោម សុថារ័ត្ន ដែលជានាយកគ្រប់គ្រងរបស់គំរោង The SeaGate Suite បានថ្លែងថា ដោយសន្ទុះអភិវឌ្ឍន៍ នៃវិស័យអចលនទ្រព្យ និងសន្ទុះនៃការលក់របស់ The Seagate មានការកើនឡើងខ្លាំង ក្រុមហ៊ុនយើងក៏បានស្វែងរកផលិតផលថ្មី ដែលធ្វើយ៉ាងណាផ្តល់ជូននូវអត្ថប្រយោជន៍ឱ្យកាន់តែច្រើនជូនដល់អតិថិជនរបស់ខ្លួន។ The SeaGate ក៏បានស្វែងយល់អំពីវិស័យមាស របស់ក្រុមហ៊ុន CIM ក៏បានសហការគ្នាបង្កើតនៅផលិតផលពិសេសមួយដែលហៅថា «ទិញខុនដូថែមមាស»។
លោកបានបន្តថា ជាមួយគ្នានេះ The SeaGate សុំណែនាំនៅផលិតផលថ្មីមួយ ដែលមានឈ្មោះថា ទិញខុនដូ ថែមមាស គឺជាការបូកបញ្ចូលគ្នា រវាងវិស័យអចលនះទ្រព្យ និងវិស័យមាសធ្វើការចែកមាសសុទ្ធដែលមានគុណភាពខ្ពស់ របស់ក្រុមហ៊ុនមាសជាដៃគូរ CIM ចំនួន៨៨តំឡឹង ដែលនេះជាការផ្តល់ជូនដ៏ពិសេសមួយដែលពុំធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។
នៅឱកាសនោះដែរ លោក ថន ណារ៉េត ស្ថាបនិកក្រុមហ៊ុនមាស CIM បានថ្លែងថា ក្រុមហ៊ុនមាស CIM គឺជាក្រុមហ៊ុនតែមួយគត់ ដែលសហការជាមួយក្រុមហ៊ុនបរទេសឈ្មោះ MIBD នៅប្រទេសហុងកុង ក្នុងការផ្គត់ផ្គង់នូវផលិតផលមាសសុទ្ធ 9999 នៅក្នុងទីផ្សារកម្ពុជា គ្រប់ផលិតផលមាសរបស់ក្រុមហ៊ុន គឺមានការឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់អំពីគុណភាព ពណ៌សម្បុរ និងទំងន់ ពីសមាគមន៍ CGSE ដែលជាសមាគមន៍មាសធំមួយ ក្នុងចំណោមសមាគមន៍ធំទាំងបួនលើពិភពលោក ក៏ជាសមាគមន៍ដែលធំជាងគេនៅអាស៊ីផងដែរ
អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺគ្រប់អតិថិជនទាំងអស់ដែលធ្វើការកក់ប្រាក់ ដើម្បីជ្រើសរើសទីតាំង និងធ្វើការបង់ប្រាក់ដំបូងចំនួន២០% នោះអតិថិជននិងទទួលបាននៅគំរោងដ៏ពិសេសនេះ ថែមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
* ការបញ្ចុះតម្លៃពិសេសពី៥% ដល់១០%
* ទទួលបាននូវការតុបតែង និងសម្ភារដោយមិនគិតថ្លៃ
* ក្រុមហ៊ុនទទួលជួលត្រលប់រយៈពេល២ឆ្នាំ
* ទទួលបាននៅមាសសុទ្ធ 9999 ចំនួន១តំឡឹង៕