(ភ្នំពេញ)៖ ប្រសិនបើយើងគិតត្រឹមដើមឆ្នាំ២០១៩នេះ យើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរ នូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេសខ្សែស្រឡាយត្រកូល A តែម្តង។
ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រច្រើនផងដែរនោះ។ គួររំឭកផងដែរថា ថ្មីៗនេះ សាមសុង ហាក់បីដូចជាមិនបន្ធូរដៃឡើយក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនមិនឱ្យខកចិត្តឡើយ។
ហេតុដូច្នេះហើយក្រុមហ៊ុន សាមសុង នឹងដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ។ស្មាតហ្វូនទាំង២ ស៊េរីខាងលើនេះ ពិតជាស្មាតហ្វូនជំនាន់ថ្មី ដែលអាចនិយាយបានថាទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើន ជាមួយនឹងតម្លៃព្រមទាំងលក្ខណៈសម្បត្តិ ពិសេសៗជាច្រើនចំណុចទៀត ដែលធ្វើឱ្យអតិថិជនទាំងអស់ នៅតែគិតថា វាជាប្រភេទស្មាតហ្វូនជំនាន់ថ្មីមួយ ក្នុងចំណោមស្មាតហ្វូនស៊េរី A ដែលអាចទទួលយកបានដោយ Galaxy A10 មានតម្លៃត្រឹមតែ១៣៩ដុលា្លរ ខណៈដែរ Galaxy A20 មានតម្លៃ១៧៩ដុល្លារតែប៉ុណ្ណោះ។
ហើយបើចង់ដឹងច្បាស់ថាតើ Samsung Galaxy A10 និង A20 ខ្លឹមប៉ុណ្ណានោះ សូមមកមើលលក្ខណៈពិសេសៗទាំងអស់គ្នា!
១៖Samsung Galaxy A10
*អេក្រង់៖ 6.2” HD+ TFT, Infinity-V
*កាមេរ៉ាក្រោយ៖ 13 MP (F1.9)
*កាមេរ៉ាមុខ៖ 5 MP (F2.0)
*អង្គចងចំា៖ 2GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512GB)
*ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
*កម្លាំងថ្ម៖ 3,400 mAh (typical)
*ស្កេនផ្ទៃមុខដើម្បីដោះសោរទូរស័ព្ទ
*មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម
២៖ Samsung Galaxy A20
*អេក្រង់៖ 6.4” HD+ Super AMOLED (720 x 1560), Infinity-V
*កាមេរ៉ាក្រោយភ្លោះ៖ 13 MP (F1.9) + 5 MP (F2.2)
*កាមេរ៉ាមុខ៖ 8 MP (F2.0)
*អង្គចងចាំ៖ 3GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512 GB)
*ល្បឿនដំណើរការ៖ Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
*កម្លាំងថ្ម៖ 4,000 mAh (typical)
*ស្កេនផ្ទៃមុខ ដើម្បីដោះសោទូរស័ព្ទ
*ស្កេនក្រយៅដៃ
និងមានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម ៕