Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងជាច្រើនរបស់ ជីប ម៉ុង រីថេល នឹងលេចរូបរាងឡើងក្នុងឆ្នាំ២០១៩នេះ!

01-04-2019 13:01

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថេល នឹងបើកដំណើរគម្រោងចំនួនពីរក្នុងឆ្នាំ២០១៩ រួមមានមណ្ឌលផ្សារទំនើបជីប ម៉ុង នរោម៉ល (Noro Mall) ដែលនឹងបើកដំណើរការក្នុងត្រីមាសទី៣ និងអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូកក្នុងត្រីមាសទី៤ ឆ្នាំ២០១៩។

មណ្ឌលផ្សារទំនើប ជីប ម៉ុង នរោម៉ល គឺជាមណ្ឌលផ្សារទំនើបបែបសហគមន៍ ដែលនឹងក្លាយទៅជាទិសដៅពេញនិយមសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់បឹងកេងកង១ និងតំបន់ជិតៗនោះ ជាមួយនឹងសេវាកម្មចម្រុះដែលមានចាប់តាំងពីកន្លែងញ៉ាំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងកម្សាន្ត ផ្សារទំនើប ធនាគារ និងរោងភាពយន្តខ្នាតធំផងដែរ។

ជីប ម៉ុង នរោម៉ល ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៧៨០០ ម៉ែត្រការ៉េ និងមានកំពស់៦ជាន់ ជាមួយនឹងកន្លែងចតរថយន្តដ៏ធំទូលាយ ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកង១ ដែលជាតំបន់មានសក្តានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ។

អគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ដែលមានទីតាំងស្ថិតនៅលើផ្លូវ១៦៩ កែងផ្លូវ១៦៤ ក្បែរវិទ្យាល័យបាក់ទូក មានកម្ពស់៧ជាន់ជាមួយនឹងការរចនាដ៏ស៊ីវីល័យ។ ក្នុងអគារពាណិជ្ជកម្មដ៏ប្រណិតនេះ នឹងមានផ្សារទំនើប អគារការិយាល័យសម្រាប់ជួល ភោជនីយដ្ឋាន ហាងកាហ្វេ និងធនាគារជាដើម។

ក្រុមហ៊ុន ជីប ម៉ុង រីថេល គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង វិនិយោគលើវិស័យមណ្ឌលផ្សារទំនើប ដែលសព្វថ្ងៃកំពុងមានគម្រោងមណ្ឌលផ្សារទំនើបសរុបចំនួន៥ និងអគារពាណិជ្ជកម្ម១ ដែលកំពុងត្រូវបានសាងសង់។

ការវិនិយោគលើវិស័យផ្សារទំនើបទាំងនេះ នឹងផ្ដល់ឱកាសការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា៕