(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ ទើបតែបានចេញតារាងកំណត់តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ ក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេល១៥ ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមេសា ឆ្នាំ២០១៩។
សម្រាប់តម្លៃសាំងធម្មតា ក្នុងតារាងកំណត់ថ្មីនេះ មានតម្លៃ៣៧៥០រៀលក្នុង១លីត្រ ដែលកើនឡើង១០០រៀល បើធៀបនឹង១៥ថ្ងៃមុន ខណៈតម្លៃម៉ាស៊ូតនៅមានតម្លៃដដែល គឺ៣៥៥០រៀលក្នុង១លីត្រ៕