(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទ សារ ព័ត៌មាន ស្ដីពី «ទិដ្ឋភាពច្បាប់ និងវិធានការទប់ស្កាត់ គ្រោះ ថ្នាក់ចរាចរណ៍»។
សន្និសីទនេះ បានធ្វើឡើងនៅទីស្ដីការ គណៈ រដ្ឋមន្រ្ដី ដោយមានការអញ្ជើញចូលរួមពីតំណាងមន្រ្ដីនគរបាល នៃអគ្គស្នងការនគរបាលជាតិ និងតំណាងអ្នកច្បាប់ ពីក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ៕