គ្រឿងញៀនបំផ្លាញគ្រួសារអ្នក! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែមីនា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន១៦នាក់
31-03-2019 19:25
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១១ករណី ក្នុងនោះមានករណីប្រើប្រាស់ ៣ករណី និងជួញដូរ ៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់ និងដកហូតម៉ាទឹកកកសរុប ១៤៣.១៧ក្រាម និង ១១កញ្ចប់តូច។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,០១៥ករណី ឃាត់មនុស្ស ៤,៣៧៦នាក់ (ស្រី ៣៦៩នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ ផងដែរ៕