(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥៣២គ្រឿង រកឃើញល្មើសច្បាប់ ៤០៩គ្រឿង (ម៉ូតូ៧៩%) អប់រំ ១៧១គ្រឿង និងផាកពិន័យ ២៣៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣១ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន ១៩៨១គ្រឿង, អប់រំ ១២៦គ្រឿង និងផាកពិន័យ ២១៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១២,២៩៦គ្រឿង រកឃើញយានយន្តល្មើស ១៩,៦៨២គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៦,៩៣០គ្រឿង និងផាកពិន័យ ១២,៧៥២គ្រឿង៕