(ភ្នំពេញ)៖ សប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកគតិបណ្ឌិតចំនួន ១០ឃ្លា ថ្មីៗទៀតមកបង្ហាញមិត្តអ្នកអាន។ គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ បើយើងគ្រប់គ្រងខ្លួនយើងបានល្អ នោះយើងក៏អាចគ្រប់គ្រងអ្នកដទៃបានល្អដែរ។ ព្រះពុទ្ធបរមគ្រូ
២៖ អនាគតពឹងផ្អែកទៅលើអ្វីដែលយើងធ្វើក្នុងពេលបច្ចុប្បន្ន។ មហាត្មៈ គន្ធី អតីតមេដឹកនាំឥណ្ឌាទាមទារឯករាជ្យពីចក្រភពអង់គ្លេស។
៣៖ ប្រសិនបើអ្នកចង់បានអ្វីមួយ ដំបូងត្រូវចេះផ្ដល់ឱ្យគេជាមុនសិន។ ឡៅ ស៊ឺ អ្នកប្រាជ្ញបុរាណចិន។
៤៖ ខួរក្បាលខ្លាំងបូករួមចរិតល្អ គឺជាគោលដៅនៃការអប់រំដ៏ពិតប្រាកដ។ ម៉ាទីន លូតធ័រឃីង មេដឹកនាំសេរីភាពឱ្យជនជាតិស្បែកខ្មៅនៅសហរដ្ឋអាមេរិក។
៥៖ អ្នកនយោបាយអាចកំណត់ជោគវាសនារបស់ប្រជាជន។ លី ក្វាន់យូ អតីតមេដឹកនាំសិង្ហបុរី។
៦៖ ខ្ញុំមិនអាចទុកចិត្តបុគ្គលណាដែលគ្រប់គ្រងអ្នកដទៃ ទាំងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ Robert E. Lee អតីតឧត្តមសេនីយ៍របស់សហរដ្ឋអាមេរិក។
៧៖ មេតឹងតែងកូនចៅរអ៊ូ មេស្រួលធូរៗក្រុមហ៊ុនច្រើនតែឆាប់រលំ។ Steve Jobs ម្ចាស់ក្រុមហ៊ុនអេឡិចត្រនិក Apple។
៨៖ លេងសើចមិនដឹងន័យ នាំឱ្យតម្លៃយើងធ្លាក់ចុះ។ Mr. Bean តារាកំប្លែងដ៏ល្បី។
៩៖ ការផ្លាស់ប្ដូរមិនធ្លាក់ពីលើមេឃទេ គឺវាកើតចេញពីសកម្មភាពមនុស្សតែប៉ុណ្ណោះ។ សម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា។
១០៖ មេដឹកនាំដែលដឹកនាំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គឺព្យាយមធ្វើឱ្យប្រជាជនល្ងង់ខ្លៅ។ អ្នកនយោបាយខ្មែរ៕